សៀវភៅណែនាំគ្រូបង្រៀនចេញថ្មី គ្រប់កម្រិត ទាញយកឯកសារ សូមចុចតាមតំណភ្ជាប់ខាងក្រោម
នៅលើសកលលោកយើងនេះ ការអប់រំគឺជាវិស័យអទិភាពមួយដែលត្រូវយកចិត្តទុកដាក់សំខាន់បំផុត ។ ការអប់រំជាប់ទាក់ទងទៅនឹងសេដ្ឋកិច្ច នយោបាយ ប្រព័ន្ធអប់រំ និងកម្មវិធី គោលនយោបាយអប់រំ ។ ក្នុងលក្ខខណ្ឌនេះដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ទាមទារ នូវការរៀបចំសកម្មភាពមួយចំនួនដល់អ្នកអប់រំសម្រាប់ធ្វើការបណ្តុះបណ្តាល ។ ដោយមើលឃើញពីភាពចំាបាច់ និងតម្រូវការក្នុងវិស័យអប់រំ ខ្ញុំបាទជាមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា ស្រុកព្រៃឈរ មាននាទីកាន់ខាងផ្នែកបឋមសិក្សា បានស្រាវជ្រាវចងក្រងនូវឯកសារមួយក្បាលមានចំណងជើងថា “មគ្គទេសក៍សម្រាប់គ្រូ បង្រៀនថ្មី” ដើម្បីជាជំនួយដល់ការបង្រៀនឲ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ តើអ្វីទៅជាមគ្គុទេសក៍សម្រាប់គ្រូបង្រៀនថ្មី?តាមវចនានុក្រមសម្តេចសង្ឃរាជជួនណាតពាក្យមគ្គទេសក៍ មានន័យថា ការដឹកនាំការណែនាំបង្ហាញ។ ឯគ្រូបង្រៀនថ្មី គឺជាបុគ្គលិកសិក្សា នៃបុគ្គលិកអប់រំ ដែលទើបមានអាជ្ញាប័ណ្ណទទួលស្គាល់ពីក្រសួងអប់រំ យុវជននិងកីឡា។ ដូច្នេះ មគ្គទេសក៍សម្រាប់គ្រូបង្រៀនថ្មី គឺជួយដល់គ្រូក្នុងការចាត់ចែងរៀបចំសកម្មភាព បង្រៀន របស់ខ្លួនឲ្យបានល្អ និងមានប្រសិទ្ធភាព។
ហេតុនេះក្នុងនាមជាគ្រូបង្រៀនថ្មី ត្រូវស្វែងយល់ចំណុចសំខាន់ៗជាមូលដ្ឋានមួយ ចំនួនដូចជា ចិត្តវិទ្យាសម្រាប់ការបង្រៀន វិធីសាស្រ្តសម្រាប់បង្រៀន ការគ្រប់គ្រងថ្នាក់ រៀន សីលធម៌វិជ្ជាជីវៈ ច្បាប់ផ្សេងៗ គោលនយោបាយអប់រំជាតិ និងចំណុចសំខាន់ៗ មួយ ចំនួនទៀត ដែលជាប់ពាក់ព័ន្ធទៅនឹងការបង្រៀន ។
ដូច្នេះរាល់ខ្លឹមសារលម្អិតនៃសៀវភៅមគ្គទេសក៍សម្រាប់គ្រូបង្រៀនថ្មីនេះ គឺមាននៅ ក្នុង សេចក្តីបកស្រាយពន្យល់នៅក្នុងសៀវភៅនេះ។
ភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធ
- តេឡេក្រាម ៖ អ៊ុំ សាខន Um Sakhan
- ហ្វេសប៊ុក ៖ Sakhan Um អ៊ុំ សាខន
ដើម្បីទាញយកសៀវភៅមគ្គុទេសក៍ សម្រាប់គ្រូបង្រៀនថ្មី សូមចុចត្រង់នេះ

Post a Comment