តើស្ថិតិ និងសូចនាករ មានសារៈប្រយោជន៍អ្វីខ្លះ?

ស្ថិតិអប់រំ” គឺជា​កម្រង​ព័ត៌មាន​ស្ថិត​ត​ជាមូលដ្ឋាន ដែលទិន្នន័យបានមកពីគ្រប់សាលារៀនសាធារណៈ​នៅ​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ ។
សៀវភៅស្ថិតិនេះមានព័ត៌មានអំពី សិស្សបុគ្គលិកសៀវភៅសិក្សាអគារហរិក្ខារហិរញ្ញប្បទាន និង​ការ​ចូល​រួម​ចំណែក​ផ្សេងៗ​ទៀត​ពី​សហគមន៍​របស់​សាលា​មត្តេយ្យសិក្សា បឋមសិក្សា និង​មធ្យមសិក្សា។
សូចនាករអប់រំ” បង្ហាញព័ត៌មានពីសូចនាការសំខាន់ៗ/គន្លឹះមួយចំននួនលើផ្នែកបរិមាណ គុណភាព ប្រសិទ្ធភាព និង​សមធម៌​ ។​ល​។​ ដែល​ប្រើប្រាស់​សម្រាប់​វាយ​តម្លៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធអប់រំ​។


តើ ស្ថិតិអប់រំ និង សូចនាករ​អប់រំ មានប្រយោជន៍អ្វីខ្លះ ?
ស្ថិតិ និងសូចនាករអរប់រំត្រូវបានចងក្រង សម្រាប់​ប្រើ​ប្រាស់​ដោយ​អ្នក​គ្រប់​គ្រង​អប់រំ​លំដាប់​ថ្នាក់​​ រួម​​មាន​​ថ្នាក់​​ក្រសួង​ អាជធានី​​/​​ខេត្ត​ ​ក្រុង​​/​​ស្រុក​​/​​ខណ្ឌ​ ​និង​​សាលារៀន។​​ នាយក​​កម្រង​​ នាយក​សាលារៀន​ និង​លោកគ្រូ​ អ្នកគ្រូ​ ដែល​ទទួល​បន្ទុក​អនុវត្ត​សកម្មភាព​អប់រំ​​រៀងរាល់​​ថ្ងៃ​​ សហគមន៍​ និង​អ្នកពាក់ព័ន្ធនឹងការអប់រំ នឹងឃើថាសៀវភៅស្ថិតិ និង​សុចនាដករ​អប់រំ​នេះ​មាន​សារៈ​​សំខាន់​​សម្រាប់​​លើក​​កម្ពស់​​ប្រសិទ្ធ​​ភាព​​​ការងារ​​​របស់​​​ខ្លួន​។​​ អ្នក​​ស្រាវជ្រាវ​ និង​អ្នក​សិក្សា​អំពី​អប់រំ​នឹង​យល់ថា​សៀវភៅ​នេះ ​គឺ​ជា​ប្រភព​ទី១​ដ៏​សំខាន់​នៃ​ព័ត៌មាន​អប់រំ​នៅ​កម្ពុជា​ និង​​ជា​​មូលដ្ឋាន​​ក្នុង​ការ​វិភាគ​គិលនយោបាយអប់រំ និងការលើកផែនការអបរំ ម្យ៉ាងទៀតសៀវភៅនេះ ផ្ដល់​រូបភាព​មួយ​សម្រាប់​ការ​សិក្សា​ និង​ការ​ធ្វើ​អង្កេត​ផ្សេងៗ​ក្នុង​វិស័យ​អប់រំ​ ។
តើប្រមូលស្ថិតិអប់រំយ៉ាងដូចម្ដេច ?
នាយកដ្ឋានផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រើ “តារាង​ជំរឿន​ស្ថិតិ​សាលារៀន ​ប្រចាំឆ្នាំ” ក្នុង​ការ​ប្រមូល​ទិន្នន័យ​សម្រាប​ចង​ក្រង​សៀវភៅ​នេះ ​។ ​តារាង​ជំរឿន​ស្ថិត​ត​សាលារៀន​ផ្នែក​មត្តេយ្យ​សិក្សា​ ​បឋមសិក្សា​ ​និង​មធ្យមសិក្សា​ ​បាន​ផ្ញើ​តាមរយៈ​មន្ទីអប់រំ​ ​យុវជន​ និង​កីឡា​រាជធានី​/​ខេត្ត​ ​និង​ការិយាល័យ​អប់រំ យុវជន និងកីឡា ក្នុង/ស្រុក/ខណ្ឌ​ ​ទៅ​សាលា​រៀន​តាម​កម្មវិធី​ការងារ​របស់​​ការិយាល័យ​ប្រព័ន្ធ​ព័ត៌មាន​អប់រំ​ ។ នាយក​​សាលា​រៀន​​ទាំង​ឡាយ​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បំពេញ​តារាង​ទាំងអស់​នោះ​ហើយ​ការិយាល័យ​អប់រំ​ក្នុង​ក្រុង​/​ស្រុក​/​ខ័ណ្ឌ​​ និង​​មន្ទីរ​​អប់រំ​​រាជធានី​/​ខេត្ត​ បាន​ជួយ​ពិនិត្យ​ ​ផ្ទៀតផ្ទាត់​ ​រួច​ផ្ញើ​បញ្ជូន​តារាង​ជំរឿន​ស្ថិតិ​សាលារៀន​មួយ​ច្បាប់​ក្នុង​ចំណោម​បួន​ច្បាប់​ត្រឡប់​មក​នាយកដ្ឋាន​ផែនការ​វិញ​។​
តារាង​អង្កេត​ព័ត៌មាន​ដោយ​ឡែក​ផ្សេង​ទៀត​ ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ប្រមូលទិន្នន័យ​ពី​សាលារៀន​ឯកជន​៖​មត្តេយ្យសិក្សា ​បឋមសិក្សា​ មធ្យមសិក្សា ​និង​ឧត្ដមសិក្សា ​។ ​ព័ត៌មាន​ទាំងនេះ​នឹង​ត្រូវ​បាន​បូក​សរុប​ និង​ផ្សព្វផ្សាយ​ដោយ​ឡែក​។
តើកែច្នៃយ៉ាងដូចម្ដេច?
ក្រោយ​ពី​បានទទួលតារាងជំរឿនស្ថិតិសាលារៀនប្រចាំឆ្នាំ ការិយាល័យ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ ​(​​​Education ​Management​ Information​ System:​ EMIS​​)​​ នៃ​​នាយក​​ដ្ឋាន​ផែនការ​ របស់​ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ បាន​​ធ្វើ​​ការ​ត្រួត​ពិនិត្យ​​​ ​ប្រៀប​ធៀប​​​ ​ផ្ទៀង​ផ្ទាត់​ ​​និង​​​សម្អាត​​​ទិន្នន័យ​​​យ៉ាង​​​ហ្មត់​​​ចត់​​​ ​តាម​​លេខ​កូដ​ ​មុន​ពេល​ទិន្នន័យ​ទាំង​នោះ​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ​។​ ​កម្មវិធីកុំព្យូទ័រដែលបានរៀបចំ​ជា​ពិសេស​ តម្រូវ​ទៅ​តាម​សំណូមពរ​ការងារ​ប្រភេទ​នេះ​បាន​​ត្រួត​​ពិនិត្យ​​ភាព​សម​ហេតុផល​ និង​កំហុស​ផ្សេងៗ​ហើយ​ទទួល​យក​ទិន្នន័យ​ត្រឹម​ត្រូវ​។ ប្រសិន​​បើ​​ទិន្នន័យ​​ពុំ​​មាន​​លក្ខណៈ​​ពេញ​លេញ​ ​​ឬ​ ​​មិន​​ត្រឹមត្រូវ​ នៅ​ពេល​ខ្លះ​ទៀត​ តារាង​ជំរឿន​ត្រូវ​បាន​បញ្ជូន​ទៅ​រាជធានី​/​​ខេត្ត​​សាមី​​វិញ​​ ដើម្បី​​ត្រួត​​ពិនិត្យ​​ជា​​ថ្មី​​ជា​​មួយ​​សាលារៀន​​សា​​ឡើង​​វិញ​​។​
ការ​ជ្រើសរើស​សូចនាករ​​នៅ​ក្នុង​បរិបទ​នៃការងារ​ផែនកា​រពិនិត្យតាមដាន និងវាយតម្លៃទិសដៅ និងចំណុចដៅ​នានា ដែល​កំណត់​ដោយ​​ក្រសួង​នោះ​​ សូចនាករ​​ទាំងឡាយ​​ដែល​​មាន​​បង្ហាញ​​ក្នុង​​សៀវភៅ​​នេះ​​ ត្រូវ​បាន​ជ្រើសរើស​តាម​ស្តង់​ដា​សូចនាករ​អប់រំ​ដែល​ប្រើប្រាស់​ដោយ ​​UNESCO​,​ UNICEF ​​និង​ទី​ភ្នាក់ងារ​នានា​ជា​រង្វាស់​នៃការងភិវឌ្ឍការងារអប់រំ។​ សូចនាករ​ទាំង​ណេះ​ក៍​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​តាមដាន ​និង​​វាស់​​ស្ទុង​​ការអភិវឌ្ឍ ​”​​កា​រ​អប់រំ​​សម្រាប់​​ទាំងអស់​​គ្នា​​” ​​ផង​​ដែរ​​។ 
តើត្រូវបានបែងចែកផ្សព្វផ្សាយយ៉ាងដូចម្ដេច?
សៀវភៅ​ស្ថិតិ​ និង​សូចនាករ​អប់រំ​ឆ្នាំសិក្សា​២០១០​-​១១​”​ ត្រូវ​បាន​បែង​ចែក​ផ្សព្វផ្សាយ​ជូន​ទៅ​គ្រប់​នាយកដ្ឋាន​ ទៅមន្ទីរអប់រំ​ យុវជន ​និង​កីឡារាជធានី​​/​ខេត្ត​ ទៅ​ការិយាល័យ​អប់រំ​ក្រុង​/​ស្រុក​/​ខ័ណ្ឌ​ ទៅ​កម្រង​សាលារៀន​ រហូត​ដល់​សាលារៀន​ទូទាំង​ប្រទេស​សម្រាប់​បម្រើ​ឲ្យ​ការងារ​ផែនការ​ពិនិត្យ​តាមដាន និងវាយតម្លៃការងារអប់រំ។​ ដោយ​ឡែក​ ព័ត៌មាន​អប់រំ​ដែល​មាន​លក្ខណៈ​ជា​ការ​ជ្រើសរើស​ផ្សេង​ទៀត​ក៍​ត្រូវ​បាន​ផ្សព្វផ្សាយ​ជូនក្រសួងស្ថាប័ន អង្គការនានា និង​បុគ្គល​ឯកជន​តាម​តម្រូវការ​​។

No comments