រមណីយដ្ឋានទឹកធ្លាក់តាតៃ សម្រស់ធម្មជាតិត្រកាល
នៅខេត្តកោះកុង គឺសម្បូរទៅដោយកន្លែងដើរកម្សាន្តបែបធម្មជាតិជាច្រើន ដោយអ្នកដែលធ្លាប់បានទៅលេង សរសើរមិនដាច់ពីមាត់នូវសម្រស់ធម្មជាតិទាំងនោះ។ កន្លែងទឹកធ្លាក់មួយដែលស្រស់ស្អាតនោះគឺ ទឹកធ្លាក់តាតៃដែលនៅភាគនិរតីនៃប្រទេស ដោយចំណាយពេលជិត២ម៉ោងក្នុងការធ្វើដំណើរតាមផ្លូវ ដើម្បីទៅកាន់ទឹកធ្លាក់ដ៏ថ្លាជាមួយនឹសម្រស់ធម្មជាតិតាមមាត់ទឹកដែលហូរកាត់តាមថ្មធំៗបង្កើតបានជាទឹកធ្លាក់ ហើយក៏មិនភ្លេចនូវសេវាកម្មជិះទូកកម្សាន្តនៅគល់ស្ពានតាតៃដើម្បីឱ្យភ្ញៀវទេសចរណ៍បណ្ដែតអារម្មណ៍តាមដងស្ទឹងតាតៃបានផងដែរ!
ទឹកធ្លាក់តាតៃ គឺមានតំបន់ រមីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាព បរិសុទ្ធ ។ នៅភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង។ ចំងាយប្រហែល ២០ គីឡូម៉ែត ខាងកើតទីរួមខេត្ត កោះកុង តាមផ្លូវជាតិលេខ48 ។ ដែលមានប្រជាជន ប្រមាណ ៨៤ គ្រូសាររស់នៅទីនោះ ហើយពួកគេ ប្រកបមុខរបរជា អ្នកនេសាទ នឹងការប្រមាញ់។
សណ្ឋានទឹកថ្លាក់
ទឹកមានពីរដំណាក់ ដោយដំណាក់ទី១ មានកំពស់ ៥ ទៅ ៦ ម៉ែត្រ នឹងដំណាក់ទី២ មានកំពស់ ១២ ទៅ១៥ ម៉ែត្រ។ ទឹកធ្លាក់តាតៃ ត្រូវបានគេ អភិវឌ្ឍន៍អោយមានសោភ័ណ្ឌភាព សំរាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ប្រវត្តិទឹកធ្លាក់
ទឹកធ្លាក់តាតៃ ត្រូវបានស្គាល់ថា ជាទឹកធ្លាក់ តាឥសី ។ បើយោងតាមការអះអាង របស់បុរសម្នាក់ឈ្មោះ តាតៃ ហើយកូនប្រុសរបស់គាត់ ដែលបានទៅនេសាទនៅទីនោះ ព្រោះ ទឹកធ្លាក់ ត្រូវបានចូលរួមគ្នា រវាងទឹកសាប នឹងប្រៃ ។ មានខ្យល់ព្យុះ ហើយដែលកើតអំពីទឹកជំនន់ ជន់លិចដែលនាំអោយ កូនរបស់តាតៃ ទៅ។ ពីរ បី ថ្ងៃក្រោយមក ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្មេងប្រុសបានស្វែងរកពីកន្លែង ដែលកូនរបស់គាត់រកលែងឃើញ។ នៅពេលដែលតាតៃ បានសួរកូនប្រុសរបស់គាត់ ហើយកូនរបស់កូនគាត់ បានឆ្លើយថា មានមនុស្សម្នាក់ អ្នកដែលបាន យកខ្ញុំទៅលាក់ខ្លួន ជាកន្លែងដែលគាត់ មានបំណងសម្លាប់ខ្ញុំ។ ប៉ុន្តែនៅភ្លាមនោះ តាឥសី បានលេចនៅពីមុខកូនប្រុស តាតៃ ហើយនៅពីក្រោយ ខ្លួនគាត់។ បន្ទាប់មក ក៏បានលឺដំណើររឿង តាតៃនឹងប្រពន្ធរបស់គាត់បាន ជឿដែលកូនរបស់ពួកគេ បានរួចពីគ្រោះថ្នាក់ដោយសារ តាឥសី ឬ អ្នកសាចាំ។
Post a Comment