អំពីប្រទេសកម្ពុជា

ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​នៃ​ឧបទ្វីប​ឥណ្ឌូ​ចិន​មាន​រាង ជា​ពហុ​កោណ​ស្ទើរ​ស្មើ​ជ្រុង​។​ មាន​បណ្តោយ​ពីលិច​ទៅកើត​ប្រវែង​៥៦០គ.ម ពី​ជើង​ទៅត្បូង ប្រវែង​៤៤០គ.ម។ មាន​ព្រំ​ប្រទល់​ទាំង​អស់​ប្រវែង ២៦០០គ.ម (៥/៦ ជាដីគោក និង ១/៦ ជាឆ្នេរសមុទ្រ)។
ឈ្មោះជាផ្លូវការ :ព្រះរាជាណាចក្រកម្ពុជា
ផ្ទៃដី :១៨១,០៣៥ គ.ម២
ប្រជាជន :១៤,២៤១,៦៤០ នាក់ (២០០៨)
រាជធានី :ភ្នំពេញ
ភាសាផ្លូវការ :ខ្មែរ
ថ្ងៃឯករាជ្យ :០៩ វិច្ឆិការ ១៩៥៣ ពីប្រទេសបារាំង
 រូបីយវត្ថុ :រៀល​ (៛)
លំនាំចេញ :ឈើ កៅស៊ូ សំលៀកបំពាក់ ស្រូវ ល្ង ម្រេច ត្រីស្រស់ ពោត សណ្តែក សៀង ស្រាបៀរ..។ លំនាំចូល :ទឹកដោះគោកំប៉ុង ស្ករស បារី ក្រណាត់ ស្បៃមុង សរសៃ អំបោះ ស៊ីម៉ង់ត៏ ប្រេងឥន្ធនៈ រថយន្ត ទូរទស្សន៏ វិទ្យុ ម៉ាស៊ីនភ្លើង គ្រឿងបន្លាស់យានយន្ត ផលិតផលឳសថ។
ឧស្សាហកម្ម(សិប្បកម្ម) :ផលិតគ្រឿងឧបភាគបរិភាគ បាវ វាយនភណ្ឌ ភេសជ្ជៈ ដែកគោល សំបកកង់ ឳសថ បារី..។ ដៃគូរនាំចេញ និង នាំចូល :សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ថៃ អាឡឺម៉ង ចិន តៃវ៉ាន់ឮ និងសឹង្ហបុរី។
ផលិតផលសរុបក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់(GDP) : ២,០៦៦ $US(២០០៨)
 តំបន់រដ្ឋបាល :មានចំនួន២៤ខេត្ត និង១រាជធានី។
សាសនា :ព្រះពុទ្ធ (ហិនយាន)
 រដ្ឋាភិបាល :ទម្រង់រដ្ឋាភិបាល រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រមុខរដ្ឋ ព្រះមហាក្សត្រ ផង។
​​​​ ប្រមុខរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ព្រះរាជាត្រូវជ្រើសរើសដោយក្រុមព្រឹក្សារាជសម្បត្តិ។​​​​
អង្គនីតិបញ្ញត្តិ :សភាពីជាន់ គឺរដ្ឋសភា និង ព្រឹទ្ឋសភា​រដ្ឋសភា​មាន​១២៣​អាសនៈ សម្រាប់​អាណត្តិ៥ឆ្នាំ និងព្រឹទ្ឋិសភា មាន៦១អាសានៈ សម្រាប់អាណត្តិ៦ឆ្នាំ។ ​
លេខកូដប្រទស : ៨៥៥



No comments