ការ​ដេក​ហៀរ​ទឹកមាត់ គឺ​ជា​សញ្ញា​ដ៏​ល្អ​មួយ សម្រាប់ការទទួលទានដំណេករបស់អ្នក

លោកអ្នកនឹង​ប្រាប់​ការ​ពិត ឬ​កុហក ប្រសិន​បើ​មិត្តភ័ក្ដិ​សួរ​អ្នក​ថា អ្នក​ដេក​ហៀរ​ទឹកមាត់​ឬ​អត់។ ប៉ុន្តែ ចម្លើយ​ទូទៅ​បំផុត គឺ «ទេ» ព្រោះ​អ្នក​ខ្លះ​គិត​ថា វា​ជា​រឿង​អាម៉ាស់​មួយ ដែល​ដេក​ហៀរ​ទឹកមាត់​បែប​នេះ។


ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ដេក​ហៀរ​ទឹក​មាត់ មិនមែន​ជា​អ្វី​ដែល​ត្រូវ​ខ្មាស​នោះ​ទេ ផ្ទុយទៅវិញ វា​អាច​ជា​ការ​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​សម្រាក​បាន​យ៉ាង​ល្អ។

ដេក​លង់​លក់​យ៉ាង​ស្ងប់​ស្រួល (Deep Sleep)
ការ​យល់សប្ដិ​មាន​ដំណាក់កាល​ជាច្រើន នៅ​រយៈពេល​តិច ឬ ច្រើន។ ដំណាក់កាល​សំខាន់​ត្រូវ​បាន​គេ​ស្គាល់​ថា Rapid Eye Movement (REM)។ នៅ​ក្នុង​ដំណាក់កាល REM នេះ រាងកាយ​បាន​ដេក​លក់ (Deep Sleep) ហើយ​យើង​ទទួល​បាន​ការ​ដេក​ដ៏​ស្ងប់​ស្រួល​មួយ។ ដូច្នេះ ការ​ហៀរ​ទឹកមាត់ កើតឡើង​នៅ​ពេល​អ្នក​ដេក​លក់​ស្ងប់​ស្រួល (Deep Sleep) នេះ។

នៅ​ពេល​អ្នក​ដេក​ហៀរ​ទឹកមាត់ ព្រោះ​តែ​អ្នក​ដេក​ដូច​កូន​ក្មេង?
យោង​តាម​វេជ្ជបណ្ឌិត Jorge Abel Salinas បាន​និយាយ​ថា «មនុស្ស​ពេញវ័យ ត្រូវ​បាន​ផ្ដាច់​ចេញ​ទាំងស្រុង ដោយ​មុខងារ​ខួរក្បាល​របស់​ពួកគេ ត្រូវ​បាន​បិទ​ដើម្បី​សម្រាក និង​ជួសជុល។ វា​ឈប់​លេប បន្ទាប់​មក​ចាប់ផ្ដើម​បញ្ចេញ​ទឹកមាត់​វិញ។ ហេតុដូច្នេះហើយ នៅ​ពេល​ដែល​អ្នក​សម្រាក​បាន​ស្រួល រាងកាយ​របស់​អ្នក​ក៏​សម្រាក​ស្ងប់​ស្រួល​ទាំង​ស្រុង​ដែរ ហើយ​វា​ធ្វើ​ឲ្យ​មាត់​របស់​អ្នក​បើក​ចំហ ដែល​បណ្ដាល​ឲ្យ​ហៀរ​ទឹក​មាត់​បែប​នេះ។»។

មាន​អ្វី​កើត​ឡើង បើ​អ្នក​មិន​ដែល​ដេក​ហៀរ​ទឹកមាត់?
នេះ​ប្រហែល​ដោយសារតែ​ទម្លាប់​នៃ​ការ​យល់សប្ដិ​របស់​អ្នក ត្រូវ​បាន​ប៉ះពាល់​ពេញ​មួយ​យប់ ហើយ​អ្នក​មិន​ទទួល​បាន​ការ​សម្រាក​គ្រប់គ្រាន់ ឬ​មាន​ប្រសិទ្ធភាព។ ដោយសារតែ​ហេតុ​នេះ កោសិកា​សរសៃប្រសាទ​របស់​អ្នក មិន​ត្រូវ​បាន​ងើប​ឡើង​វិញ​ទាំង​អស់​នោះ​ទេ។
ការ​ដេក​ហៀរ​ទឹកមាត់ គឺ​ជា​សញ្ញា​ដ៏​ល្អ​មួយ

ប្រសិន​បើ​អ្នក​ដេក​លក់​ហើយ​ហៀរ​ទឹកមាត់ អ្នក​នឹង​ទទួល​បាន​នូវ​គុណភាព​នៃ​ការ​ដេក ដែល​ជា​រឿង​វិជ្ជមាន​បំផុត​សម្រាប់​សុខភាព​របស់​អ្នក។ ដូច្នេះ វា​ជា​ការ​សំខាន់​ណាស់ ក្នុង​ការ​ថែរក្សា​អនាម័យ និង ពេល​វេលា​នៃ​ការ​ដេក​របស់​អ្នក៕

ប្រភពព័ត៌មាន Sabay News

No comments