ចូរឲ្យនិយមន័យ នៃពាក្យ វប្បធម៌ អរិយធម៌ខ្មែរ?
និយមន័យទូទៅនៃអរិយធម៌
អរិយធម៌ គេអាចឲ្យនិយមន័យអរិយធម៌ប្លែកៗ ន័យ តាមសព្ទ គឺអរិយធម៌ មកពីពាក្យ អរិយ+ ធម៌ ដូចនេះ អរិយធម៌ គឺជាធម៌ទាំងឡាយណាដែលជាសភាព និងតំលៃនៃការលូតលាស់ រីកចម្រើន ខ្ពង់ខ្ពស់ ថ្លៃថ្នូរក្នុងការរស់នៅរបស់មនុស្សក្នុងសង្គម ដែលប្រកបទៅដោយរបៀបរៀបរយមានគ្រឿងសំភារៈប្រើប្រាស់ គ្រប់គ្រាន់មានជំនឿ ចំណេះដឹង គ្រប់បែបយ៉ាងដើម្បីស្វែងរក នូវសេចក្ដីសុខ ។
និយមន័យតាមទស្សនៈ
អរិយធម៌ គឺសំគាល់ទៅលើការរីកចម្រើនលូតលាស់នៃជនជាតិណា មួយដែលផ្ទុយនឹងភាពព្រៃផ្សៃ និងមានស្ថាប័ន ទ្រទ្រង់ច្បាប់ និងការរស់នៅរបស់មនុស្សប្រកបដោយសុខសន្តិភាព។ ក្នុងន័យទាំងពីរខាងលើ យើងអាចបង្រួមសេចក្ដីមកថា អរិយធម៌ គឺសំគាល់នូវការរស់នៅ ការរៀបចំ ជីវភាពសង្គមមនុស្សឱ្យមានសេចក្ដីសុខ សេចក្ដីចំរើនលូតលាស់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីសំរេចគោលដៅចុងក្រោយមួយគឺភាពសុខសាន្ដ។
និយមន័យទូទៅនៃវប្បធម៌ ន័យតាមស័ព្ទ៖
គឺ វប្បធម៌មកពីពាក្យ វប្ប+ធម៌ វប្ប ៖ ការសាបព្រោះ ការបណ្ដុះពូជ ការបង្កើត។ ធម៌ ៖ ធម៌ភាព វិធី ជាទ្រឹស្ដីឆ្ពោះទៅរកការអនុវត្តយ៉ាងសកម្ម។ ដូចនេះ វប្បធម៌ គឺជាធម៌ទាំងឡាយណាដែលធ្វើអោយមានការលូតលាស់រីកចម្រើនក្នុងសង្គមមនុស្ស ទាំងផ្លូវកាយទាំងផ្លូវចិត្ត ដែលទទួលបានពីការសិក្សាអប់រំ និងការអនុវត្តន៍។

Post a Comment