ប្រភេទនៃការគ្រប់គ្រងថ្នាក់រៀននៅតាមសាលារៀនចំណេះទៅទូទៅ
ការគ្រប់គ្រងថ្នាក់រៀនត្រូវបានបែងចែកជាពីរបែបគឺ៖ តាមបែបចិត្តសាស្ត្រ និងតាមបែបរូបសាស្ត្រ.
ក. ការគ្រប់គ្រងតាមបែបចិត្តសាស្ត្រៈ
+វិន័យៈ
–គ្រូត្រូវគោរពពេលវេលាឲ្យបានត្រឹមត្រូវ មិនត្រូវមកយឺតម៉ោង ឬក្រោយម៉ោងសិក្សាទេ ត្រូវមកឲ្យបានមុនម៉ោងសិក្សាដើម្បីជាគំរូល្អដល់សិស្ស និងដើម្បីឲ្យសិស្សយកតម្រាប់តាម ។
–ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យបានខ្ជាប់ខ្ជួនមិនត្រូវគេចវៀសរាល់ការសិក្សាឡើយ ។
–ត្រូវមានទំនួលខុសត្រូវឲ្យបានច្បាស់លាស់រាល់ទង្វើរបស់ខ្លួន
–ពេលរៀនណែនាំឲ្យសិស្ស ស្ងៀមស្ងាត់ ស្តាប់គ្រូពន្យល់ និងរក្សានូវសណ្តាប់ធ្នាប់ឲ្យ មាន របៀបរៀបរយ ។
–ណែនាំឲ្យសិស្សត្រៀមនូវសម្ភារសិក្សាឲ្យបានគ្រប់ៗគ្នាដូចជាសៀវភៅសរសេរនិងសៀវភៅពុម្ពសម្រាប់ងាយស្រួលក្នុងការបង្រៀន ។
–នៅក្នុងថ្នាក់ណែនាំឲ្យសិស្សមានអាកប្បកិរិយា និងអត្តចរិតស្លូតបូតនៅក្នុងថ្នាក់រៀន ។
+ការជម្រុញទឹកចិត្តៈគឺជាការជម្រុញដ៏ខ្លាំងក្លាមួយដែលមានឥទ្ធិពលទៅលើទិសដៅ សុពល ភាព និងការតស៊ូមិនព្រមលះបង់របស់បុគ្គលម្នាក់ៗ។ ការជម្រុញលើកទឹកចិត្ត គឺត្រូវចាប់ផ្តើមលើកទឹកចិត្តពីតម្រូវការរបស់បុគ្គលម្នាក់ជាមុនសិន ។ តម្រូវការ គឺជាកង្វះខាតហើយដែលកង្វះខាតនោះគឺជាគន្លឹះដែលធ្វើឲ្យមនុស្សមានកម្លាំងពលំ ឬមានការពេញចិត្តទៅនឹងតម្រូវការទាំងអស់ដែល អង្គភាពបានបំពេញ ។តាមទ្រឹស្តីរបស់ ABRAHAM MASLOW បានកំណត់មូលដ្ឋាន។

ខ. ការគ្រប់គ្រងតាមបែបរូបសាស្ត្រៈ
+រចនាសម្ព័ន្ធ និងការរៀបចំថ្នាក់រៀនៈ
–រៀបចំថ្នាក់រៀនឲ្យមានរបៀបរៀបរយ
–រៀបចំតុ កៅអីឲ្យមានរបៀបរៀបរយ មានលក្ខណៈជាជួរ និងមានចន្លោះផ្លូវដើរ ចុះឡើង របស់គ្រូនៅពេលកំពុងបង្រៀន
–តុគ្រូត្រូវមានកម្រាលតុ និងថូផ្កាឲ្យបានស្អាត
–ក្នុងថ្នាក់ត្រូវមាន តារាងបញ្ជីឈ្មោះ តារាងពិន្ទុ តារាងកាលវិភាគ តារាងបញ្ជីអវត្តមាន និងវត្តមានរបស់សិស្ស… ។
–នៅតាមមាត់បង្អួច និងមាត់ទ្វារត្រូវដាក់វាំងននឲ្យបានស្អាត
–ត្រូវមានបិតរូបផ្កា រូបប្រសាទ រូបចម្លាក់ ជាពិសេស មានបិតពាក្យស្លោកដែលទាក់ទង ទៅ នឹងការអប់រំ ដើម្បីអប់រំដល់ពួកគេផង និងដើម្បីជាសោភ័ណភាពផង ។
–មានក្តារខៀនស្អាតសមរម្យងាយស្រួលសរសេរ និងងាយស្រួលលុបផងដែរ
–នៅខាងមុខថ្នាក់ត្រូវមានសួនច្បារ ហើយដាំផ្កាឲ្យបានច្រើនប្រភេទ និងចម្រុះពណ៌
–ថ្នាក់រៀនត្រូវមានបរិយាកាសល្អបរិសុទ្ធ ពុំមានក្លិនស្អុយ និងព្រៃជុំវិញនោះទេ
–មានហ្វឺតសម្រាប់សរសេរ និងប្រដាប់លុបឲ្យបានគ្រប់គ្រាន់
–ថ្នាក់រៀនត្រូវមានសណ្តាប់ធ្នាប់ល្អ និងមានអនាម័យស្អាតជានិច្ច ជៀសវាងមានសំរាម ពាសពេញក្នុងថ្នាក់ ដែលបណ្តាលឲ្យប៉ះពាល់ដល់ការបង្រៀន និងរៀន ។
ដូចនេះការគ្រប់គ្រងថ្នាក់រៀន គឺពិតជាមានសារសំខាន់ណាស់ សម្រាប់គ្រូបង្រៀន ម្នាក់ៗ ព្រោះថាបើយើងគ្រប់គ្រងថ្នាក់រៀនមិនបានល្អនោះ ដំណើរការនៃការបង្រៀន និងរៀន គឺមិនអាចប្រពឹត្តទៅបានល្អ មិនមានភាពរលូនដូចគោលដៅដែលបានគ្រោងទុកនោះទេ ។ ហេតុនេះក្នុងនាម យើងជាអ្នកអប់រំត្រូវរិះរកប្រើនូវវិធីសាស្ត្រ បច្ចេកទេសយ៉ាងណា គ្រប់គ្រងថ្នាក់រៀនឲ្យបានល្អដើម្បីធានាឲ្យបាននូវគុណភាពប្រសិទ្ធភាពខ្ពស់ក្នុងការបង្រៀននិងរៀនជាពិសេសក្នុងការបណ្តុះបណ្តាល នូវធនធានមនុស្សមានសមត្ថភាពគ្រប់គ្រានមានលក្ខណៈល្អដែលជាតម្រូវការរបស់សង្គម សម្រាប់ ធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើន ។

Post a Comment