ឯកសារស្ដង់ដាសាលារៀនបឋមសិក្សា យោងតាមសេចក្ដីព្រាងលើកទីមួយរបស់ក្រសួងអប់រំ យុវជន​និងកីឡា

អនុលោមតាមផែនការអភិវឌ្ឍដោយចីរភាព ក្រសួងអប់រំ យុវជន និងកីឡា បាននិង កំពុងប្រឹងប្រែងយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សនៅកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា មានតួនាទីយ៉ាងសកម្មក្នុងការពង្រឹងគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ជាពិសេសនៅកម្រិតបឋមសិក្សា ដែលទាមទារឲ្យសាលាបឋមសិក្សាទូទាំងប្រទេសមានការអភិវឌ្ឍឈានឡើងជាលំដាប់។

ដើម្បីឆ្លើយតបនឹងតម្រូវការរៀនសូត្ររបស់កុមារកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំបង្កើតសាលាបឋមសិក្សាជាច្រើនកន្លែង ក្នុងន័យធ្វើឱ្យសាលារៀនកាន់តែខិតទៅក្បែរប្រជាជន ព្រមទាំងងាយស្រួល ក្នុងការផ្ដល់ និងទទួលសេវាអប់រំផងដែរ។ ដើម្បីអភិវឌ្ឍសាលារៀនឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ក្រសួងអប់រំ យុវជន និងកីឡាចាំបាច់ត្រូវមានស្ដង់ដាសាលាបឋមសិក្សា ដែលជាមូលដ្ឋានមួយក្នុងការជួយសាលារៀនឱ្យចេះតាមដាន និងពង្រឹងការអនុវត្តខ្លួនឯង ព្រមទាំងឆ្លុះបញ្ចាំងបានពីចំណុចខ្វះខាតដែលក្រសួងបានផ្ដល់ឱ្យដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបាននូវកម្រិតមួយដែលធានាពីប្រសិទ្ធភាព និងគុណភាពនៃសេវាអប់រំ។ ឯកសារសាលាបឋមសិក្សានេះ មានសារប្រយោជន៍ណាស់សម្រាប់គ្រប់អ្នកពាក់ព័ន្ធ ជាពិសេសនាយក/នាយិកាសាលា ដើម្បីយកទៅប្រើប្រាស់ជាំខ្នាតគំរូ ក្នុងការអភិវឌ្ឍសាលារៀនរបស់ខ្លួន។
ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមថា លោក លោកស្រី ខ្ញុំសូមថ្លែងអំណរគុណចំពោះដៃគូ អភិវឌ្ឍទាំងឡាយដែលបានចូលរួមវិភាគទានទាំងបច្ចេកទេស និងថវិកា ក្នុងការចងក្រង​ឯកសារស្ដង់ដាសាលាបឋមសិក្សាព្រមទាំងមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយ និងស្មារតី ធ្វើឱ្យសម្រេចបាននូវឯកសារដ៏ មានសារប្រយោជន៍នេះ។
 

ទាញយកឯកសារស្ដង់ដារសាលាបឋមសិក្សា សូមចុចត្រង់នេះ

No comments