រចនាសម្ព័ន្ធប្រាសាទបុរាណខ្មែរ
បុព្វបុរសខ្មែរយើងបានសង់ប្រាសាទជាច្រើន
ដើម្បីឧទ្ទិសដល់អាទិទេព សម្រាប់បូជាមានលក្ខណៈរចនាបទសាសនាព្រហ្មណ៍ ដែលប្រាសាទនីមួយៗចែកជា៖
១‑ ជញ្ជាំង៖ ធ្វើអំពីថ្មគឺគេយកថ្មដែលគេបានត្រដុសរំលីងហើយមកដាក់បន្តុបលើគ្នា ។
២‑ វូត ឬដំបូលប្រាសាទ៖ ធ្វើអំពីឥដ្ឋ ឬថ្មភក់
នៅស្រុកខ្មែរយើងគេធ្វើដំបូលប្រាសាទដោយរៀបដុំថ្មឲ្យលៀនចេញពី
គ្នាបន្តិចម្ដងៗរហូតដល់ជួបគ្នាដល់ដំបូលលើបង្អស់ ។ ជួនកាលគេធ្វើពិដានបាំងដើម្បីកុំឲ្យមើលឃើញដំបូលប្រាសាទបែប
នេះ ។
៣‑ ទ្វារ‑បង្អួច៖ ក្របទ្វារធ្វើអំពីថ្មភក់
ឯបង្អួចមានរាងការេ ឬរាងចតុកោណកែង ។
ជួនកាលគេធ្វើទ្វារបង្អួចបិទជិតដោយភាគអំពីថ្មបាយក្រៀម ។ នៅតាមជញ្ជាំងខ្លះសិល្បៈករខ្មែរបានឆ្លាក់ធ្វើទ្វារបង្អួច
បញ្ឆោត ។
៤‑ ផ្ដែរៈ៖ មានទំហំធំ និងទម្ងន់ធ្ងន់ផ្ដែរមានពីរៈ ផ្ដែរទី១ (ផ្ដែរទម្ររ)
គឺជាផ្ទាំងថ្មធម្មតា និងផ្ដែរទី២ (ផ្ដែរលម្អ) គឺមានឆ្លាក់រូប
ឬរឿងរ៉ាវផ្សេងៗ ហើយដាក់បិទពីមុខផ្ដែរទី១ ។
រចនាសម្ព័ន្ធទូទៅ
គេសាងប្រាសាទសម្រាប់ឧទ្ទិសថ្វាយអាទិទេព
ប្រាង្គដែលជាលំនៅរបស់អាទិទេពមានទំហំតូចៗមានតែពួកព្រាហ្មណ៍ បុរោហិត
និងអ្នកថែររក្សាប្រាសាទទើបអាចចូលទៅក្នុងប្រាង្គនោះបាន ។
ប្រាង្គអាទិទេពមានរាងសាជីដោយគេយល់ថាជាដំណាងភ្នំព្រះសុមេរុដែល
ជាលំនៅដ្ឋានរបស់អាទិទេពក្នុងព្រាហ្មណ៍សាសនា ។
ប្រាង្គរបស់អាទិទេពស្ថិតនៅចំអ័ក្សនៃប្រាសាទ
និងនៅកណ្ដាលប្រាង្គឯទៀតដែលជាលំនៅរបស់ទេវៈរាយរង
និងរបស់យានជំនិះនៃអាទិទេព ។
ប្រាសាទខ្លះត្រូវបានគេសន្និដ្ឋានថាជា បណ្ណាល័យ
ខ្លះទៀតត្រូវបានគេអះអាងថាជាក្នលែងទុកដាក់របស់
ឬប្រដាប់ប្រដាសម្រាប់រៀបចំពីធី ។
គេសង្កេតឃើញនៅជិតប្រាសាទនិមួយៗតែងតែមាន
ស្រះមួយជានិច្ច ។
គេតែងតែធ្វើកំពែងព័ទ្ធជុំវិញ ប្រាសាទខ្លះមានកំពែងច្រើនជាន់
នៅតាមជណ្ដើរដែលឡើងទៅកាន់កំពែងនិមួយៗមានគោបុរៈគឺជាជណ្ដើរដែល
មានដំបូលរាងដូចប្រាង្គកណ្ដាលដែរ ។
គេសង្កេតឃើញប្រាសាទទាំងឡាយសង់បែរមុខទៅទិស ខាងកើត
ព្រោះគេមានជំនឿថាទិសខាងកើតជាទិសដែលកើតមានសេចក្ដីចម្រើនរុង
រឿងលើកលែងតែប្រាសាទពីរបីក្នុងរចនាបថអង្គរវត្តប៉ុណ្ណោះដែលបែរ
មុខទៅទិសខាងលិច ។
មានសម្មតិកម្មជាច្រើនចំពោះការបែរមុខទៅទិសខាងលិចនៃប្រាសាទអង្គរវត្តនេះ:
§ អ្នកខ្លះថាបើប្រាសាទ
អង្គរវត្តបែរមុខទៅទិសខាងកើត
វាហាក់ដូចជាជិតស្ទឹងសៀមរាបពេកនាំឲ្យគ្មានកន្លែងធ្វើបុណ្យទាន
ម៉្យាងទៀតផ្លូវទៅអង្គរធំនៅទិសខាងលិចស្រាប់ ។
§ អ្នកខ្លះថាបើបែរមុខទៅទិសខាងកើត
ហាក់ដូចជាហុចគូទទៅលើប្រាសាទសំខាន់ៗឯទៀត ។
§ អ្នក
ខ្លះទៀតថាបានជាបុព្វបុរសយើងសាងប្រាសាទអង្គរវត្តបែរមុខទៅទិស
ខាងលិចព្រោះប្រាសាទនេះជាផ្នូររបស់ព្រះបាទសុរិយាវរ្ម័នទី ២ ។
Post a Comment