❤️❤️👍👍ទាញយកឯកសារ ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ឯកសារប្រតិបត្តិ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនសម្រាប់បឋមសិក្សា សូមចុចលើរូបខាងក្រោមនេះ

❤️❤️👍👍ឯកសារណែនាំស្ដីពីការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនក្នុងសាលារៀននេះចងក្រងឡើង សម្រាប់ជួយគ្រូបង្រៀនឲ្យបានរៀនសូត្រជាប្រចាំ និងធ្វើការងារដោយការទទួលខុសត្រូវ ។ ការអភិវឌ្ឍសមត្ថភាពបានផ្ដល់ឲ្យគ្រូបង្រៀននូវរាល់ការរកឃើញពីរបៀបង្រៀនថ្មីៗ ​និងបានផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដោយស្របតាមគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល ដែលការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ដើម្បីធ្វើយ៉ាងណាជំរុញឲ្យលទ្ធផលសិក្សារបស់សិស្សមានប្រសិទ្ធភាព តាមរយៈការសិក្សាយ៉ាងសកម្មរបស់សិស្ស នៅសាលារៀន និងនៅផ្ទះ ។ 

ដើម្បីលើកកម្ពស់គុណភាពអប់រំឲ្យបានកាន់តែប្រសើរឡើង យើងត្រូវបង្កើនសមត្ថភាពគ្រូបង្រៀន ផ្ដល់វិធីសាស្ត្របង្រៀនថ្មីៗ ពង្រឹងការគ្រប់គ្រងថ្នាក់រៀន និងការសហការជាមួយសិស្ស អាណាព្យាបាលសិស្ស ដើម្បីជួយសិស្សក្នុងការរៀនសូត្រ ឲ្យទទួលបានលទ្ធផលល្អប្រសើរ តាមរយៈគ្រូជួយគ្រូ នៅក្នុងសាលារៀន ។ លើសពីនេះទៀត ការបង្កើនសមត្ថភាពនាយកសាលារៀន និងក្រុមបច្ចេកទេសក្នុងការដឹកនាំ គ្រប់គ្រង ការបណ្ដុះបណ្ដាល ក្នុងថ្នាក់រៀន ជាការងារដែលត្រូវតែយកចិត្តទុកដាក់ផងដែរ ។

ឯកសារនេះនឹងបានជាជំនួយស្មារតីក្នុងការពង្រឹងនូវវិធី ឬល្បិចបង្រៀនរបស់គ្រូឲ្យកាន់តែសម្បូរបែបប្រកបដោយគំនិតច្នៃប្រឌិតជាមួយនឹងការប្រើប្រាស់សម្ភារឧបទេសបង្រៀន សម្ភារឧបទេសតាមបែបវិទ្យាសាស្ត្រ ។

ទាញយកឯកសារនេះ ជា File PDF សូមចុចតាមកម្មវិធីតេឡេក្រាម និងតំណភ្ជាប់ខាងក្រោម៖
តេឡេក្រាមឆានែល៖ áž˘៊ុំ សាខន Um Sakhan
ហ្វេសប៊ុកផេក៖ Sakhan Um អ៊ុំ សាខន
ប្លុក ៖  Sakhan Um



No comments