❤️❤️👍👍 ប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃលទ្ធផលសិក្សារបស់សិស្សនៅកម្រិតថ្នាក់រៀន និងសាលារៀន

❤️❤️👍👍ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ឯកសារប្រតិបត្តិ ប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃលទ្ធផលសិក្សារបស់សិស្សនៅកម្រិតថ្នាក់រៀន និងសាលារៀន សម្រាប់បឋមសិក្សា ។ ទាញយកឯកសារនេះ ជា File PDF សូមចុចតាមកម្មវិធីតេឡេក្រាម និងតំណភ្ជាប់ខាងក្រោម៖
តេឡេក្រាមឆានែល៖ áž˘៊ុំ សាខន Um Sakhan
ហ្វេសប៊ុកផេក៖ Sakhan Um អ៊ុំ សាខន
ប្លុក ៖  Sakhan Um

មធ្យោបាយដ៏មានប្រសិទ្ធិភាពដែលអាចវាយតម្លៃគុណភាពអប់រំ ពិសេសគុណភាពដែលអាចទាក់ទងនឹងលទ្ធផលសិក្សារបស់សិស្សនោះគឺ«ážេស្ដរង្វាយតម្លៃលទ្ធផលសិក្សា» ដែលជាយន្តការវិទ្យាសាស្ត្រមួយ មានជំហានជាស៊េរី (Series) បន្តបន្ទាប់ និងមានបច្ចេកទេសខ្ពស់ក្នុងការអនុវត្តជំហាននីមួយៗ គឺជាចំណុចអាទិភាពមួយនៃកំណែទម្រង់ទាំង១៥ ចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ការធ្វើតេស្ដរង្វាយតម្លៃថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ត្រូវបានទទួលស្គាល់ និងឲ្យតម្លៃថា មានតួនាទី និងភារកិច្ចយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងផ្ដល់វិភាគទានដល់ការអភិវឌ្ឍបុគ្គល គ្រួសារ សង្គមជាតិ និងសកលលោក ។ ហេតុនេះដើម្បីធានាឲ្យយន្តការ និងគុណភាពនៃការអនុវត្តតេស្ដរង្វាយតម្លៃលទ្ធផលការសិក្សាកម្រិតសាលារៀនមានសង្គតិភាពជាមួយតេស្ដរង្វាយតម្លៃ និងការប្រឡងនានា ចាំបាច់ត្រូវពង្រឹងសមត្ថភាពមន្ត្រីអនុវត្តពាក់ព័ន្ធទាំងអស់កម្រិតសាលារៀន ពីការគ្រប់គ្រង ការបង្កើត ការធ្វើតេស្ដ ឬការប្រឡងនានាជាប្រចាំ ឲ្យមានលក្ខណៈស្តង់ដារួម សម្រាប់កម្រិតសាលារៀន ។

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការសង្គ្រោះកុមារ បានរៀបចំចងក្រងឯកសារណែនាំ ស្ដីពី ប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃលទ្ធផលសិក្សានៅសាលារៀន សម្រាប់ជួយដល់គ្រូបង្រៀន ប្រធានក្រុមបច្ចេកទេស និងនាយកសាលារៀន ក្នុងការអនុវត្តតេស្ដរង្វាយតម្លៃលទ្ធផលសិក្សាប្រចាំសប្ដាហ៍ ប្រចាំខែ ដើមឆ្នាំ និងចុងឆ្នាំឲ្យមានលក្ខណៈ ស្តង់ដាឲ្យស្របតាមកម្មវិធីសិក្សាដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ ។ ព័ត៌មាន និងទិន្នន័យដែលទទួលបានពីតេស្ដរង្វាយម្លៃលទ្ធផលសិក្សារបស់សិស្សនឹងអាចជួយកែលម្អ និងលើកកម្ពស់គុណភាពរៀន និងបង្រៀនបានចំគោលដៅទាន់ពេលវេលា ដែលអាចជួយជំរុញឲ្យការបង្រៀនទទួលបាននូវប្រសិទ្ធិភាពខ្ពស់។

ឯកសារនេះនឹងបានជាមធ្យោបាយជំនួយស្មារតីក្នុងការរៀបចំ អនុវត្តគ្រប់គ្រង និងប្រើប្រាស់លទ្ធផលតេស្ដរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សនៅកម្រិតសាលារៀន អាចឆ្លើយតបទៅនឹងស្តង់ដាតេស្តរង្វាយតម្លៃលទ្ធផលសិក្សាថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ព្រមទាំងជួយពង្រឹងសមត្ថភាពមន្ត្រីអនុវត្តពាក់ព័ន្ធទាំងអស់កម្រិតសាលារៀន ក្នុងការបង្កើតស្តង់ដាតេស្តរង្វាយតម្លៃកម្រិតសាលារៀន ។


1 comment

Unknown said...

Listen...

This may sound really creepy, and maybe even a little "out there..."

BUT what if you could just press "Play" and listen to a short, "magical tone"...

And INSTANTLY bring MORE MONEY into your life?

What I'm talking about is hundreds... even thousands of dollars!

Sounds way too EASY? Think something like this is not for real?!?

Well, Let me tell you the news...

Many times the greatest blessings in life are the easiest to GET!

Honestly, I will provide you with PROOF by allowing you to listen to a real-life "magical abundance tone" I've synthesized...

And TOTALLY FOR FREE

You just push "Play" and you will start having more money come into your life.. it starts right away..

CLICK here NOW to experience this wonderful "Miracle Wealth Building Sound Frequency" - it's my gift to you!