ឯកសារណែនាំការបង្រៀនភាសាអង់គ្លេសថ្នាក់ទី៦ ទាញយកឯកសារសូមចុច...

ធនធានមនុស្ស គឺជាកម្លាំងចលករមួយចាំបាច់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ ។ គោលដៅសាលារៀនចំណេះទូទៅគឺ ការកសាងធនធានមនុស្សឱ្យក្លាយជាពលរដ្ឋពេញលេញ ដែលប្រកបដោយចំណេះដឹង សីលធម៌ និងជំនាញ។ ដើម្បីសម្រេចគោលដៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានអភិវឌ្ឍសៀវភៅសិក្សាគោលភាសាអង់គ្លេសជាបន្តបន្ទាប់ចាប់ពីថ្នាក់ទី៤ឡើងទៅ ព្រមទាំងឯកសារណែនាំការបង្រៀនភាសាអង់គ្លេស ជាជំនួយដល់ការបង្រៀនឱ្យបានសមស្រប និងឯកភាពគ្នា ។
ការរៀបរៀងឯកសារណែនាំការបង្រៀនភាសាអង់គ្លេសនេះ គឺស្របទៅនឹងខ្លឹមសារក្នុងសៀវភៅសិក្សាគោលថ្នាក់ទី៦ ដែលរួមមាន៦ជំពូក និង៣៦មេរៀន ព្រមទាំងតាមកម្រិតមេរៀន ព្យញ្ជនៈ ស្រៈ ពាក្យងាយៗ ឃ្លា និងអត្ថបទខ្លីៗក្នុងបរិបទគ្រួសារ សាលារៀន និងសហគមន៍ ដែលជាតម្រូវការជាក់ស្ដែងរបស់សិស្សានុសិស្សក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងឯកសារនេះត្រូវបានរៀបរៀងជាភាសាខ្មែរ និងមានឧទាហរណ៍ មួយចំនួន។ ឯកសារនេះចូលរួមអភិវឌ្ឍចំណេះដឹង និងបំណិនទាំងបួនគឺ ស្ដាប់ អាន និយាយ និងសរសេរ ដោយផ្ដោតសំខាន់លើបំណិនទំនាក់ទំនងមូលដ្ឋានក្នុងការនិយាយភាសាអង់គ្លេស និងជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងសមត្ថភាពរបស់សិស្សដើម្បីបន្តទៅថ្នាក់បន្ទាប់ទៀត ។

ទាញយកឯកសារណែនាំការបង្រៀនភាសាអង់គ្លេសថ្នាក់ទី៦ សូមចុចទីនេះ
ឬទាញយកឯកសារក្នុងកម្មវិធី៖
- តេឡេក្រាមឆានែល៖ អ៊ុំ សាខន Um Sakhan
- ហ្វេសប៊ុកផេក៖ Sakhan Um អ៊ុំ សាខន
-​ ប្លុក៖ Sakhan Um


No comments