ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេក្តីណែនាំបន្ទាន់ សម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់

ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេក្តីណែនាំបន្ទាន់ សម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី។



សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន១២ ករណីហើយ ដោយក្នុងនោះមាន បុរសជនជាតិចិន មកពីទីក្រុងវូហាន បានជាសះស្បើយត្រឡប់ទៅប្រទេសខ្លួនវិញ។ ទី២ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប។ ៣នាក់ទៀតគឺ ស្រ្តីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ ទាំងបីនាក់នេះ ជាអ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ ទី៧ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ។ ទី៨ គឺបុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ និងជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ ចូលមកកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ដោយឆ្លងកាត់ប្រទេសសិង្ហបុរី។ ៤ករណីចុងក្រោយទៀត បានរកឃើញនៅលើជនជាតិខ្មែរឥស្លាមចំនួន២នាក់ បុរសជនជាតិខ្មែរមកពីប្រទេសបារាំងមួយនាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំនោះចំនួន ១នាក់៕

No comments