កម្មវិធីទូរស័ព្ទដៃ App “ការអប់រំពីចម្ងាយ" ត្រូវបានដាក់ដំណើរការហើយ លើប្រព័ន្ធប្រតិបត្តិការ iOS និង Android

សេចក្តីជូនដំណឹង

សូម សិស្សានុសិស្ស និងសាធារណជនទាំងអស់មេត្តាជ្រាបថា កម្មវិធីទូរស័ព្ទដៃ App “ការអប់រំពីចម្ងាយ" ត្រូវបានដាក់ដំណើរការហើយ លើប្រព័ន្ធប្រតិបត្តិការ iOS និង Android។ សូម សិស្សានុសិស្ស និងសាធារណជនទាំងអស់ ទាញយកតាមតំណភ្ជាប់ខាងក្រោម៖

- Google Play៖ https://bit.ly/2EnVTf5
- App Store៖ https://apple.co/30VPXlg

កម្មវិធីទូរស័ព្ទដៃ App "ការអប់រំពីចម្ងាយ" ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ វិទ្យាស្ថានជាតិ NIPTICT និងក្រុមហ៊ុន Sabay Digital ដោយមានកិច្ចសម្របសម្រួលនៃ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធី App "ការអប់រំពីចម្ងាយ" នេះ ផ្តោតតែលើតួនាទីផ្តល់មាតិកាឌីជីថលជាវីដេអូនៃការបង្រៀន។





1 comment

laisaocampo said...

Premium Pure Titanium Earrings for Men - Titanium Arts
The premium Pure ceramic vs titanium flat iron titanium earrings are perfect titanium price for both men and titanium fitness women alike. Get all the titanium nitride coating details about the top premium pendant titanium necklace mens brands available to you in