កិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកព្រៃឈរ ខេត្តកំពង់ចាម

 នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋបាលសាលាស្រុកព្រៃឈរ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក និងអញ្ជើញចូលរួមដោយសមាជិក សមាជិកាក្រុមប្រឹក្សា លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យចំណុះ និងជុំវិញស្រុក លោកមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ លោកមេឃុំទាំង១៥ និងប្រជាពលរដ្ឋ សរុបចំនួន ៦៥នាក់ ៧នាក់។

កិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗ ចំនួន ៧គឺ៖
១.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤០
២.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២២
៣.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២២
៤.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធកម្មត្រីមាសទី៣ ឆ្នាំ២០២២
៥.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងលក្ខខណ្ឌការងាររបស់មន្ត្រីក្នុងរដ្ឋបាលស្រុកព្រៃឈរ
៦.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងការបែងចែកប្រាក់រង្វាន់សម្រាប់មន្ត្រីប្រចាំខែកញ្ញា ឆ្នាំ២០២២
៧.បញ្ហាផ្សេងៗ


No comments