លោក ជា បញ្ញា អភិបាលរងនៃគណៈអភិបាលស្រុកព្រៃឈរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៤
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ជា បញ្ញា អភិបាលរងនៃគណៈអភិបាលស្រុកព្រៃឈរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៤ និងអញ្ជើញចូលរួមដោយលោកស្រី ទូច វ៉ាត ប្រធាន គកសក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃឈរ សរុបចំនួន ២០នាក់ ស្រី ០៤នាក់។
លោក បានបញ្ជាក់បន្ថែមថា ការអនុវត្តការងារទៅតាមអ្វីដែលបានពីភាក្សាគ្នារយៈពេលមួយព្រឹកនេះ ពិសេសការធ្វើរបាយការណ៍ ការកសាងផែនការ សូមឱ្យបានច្បាស់ ប្រាកដ ដើម្បីងាយស្រួលក្នុងការអនុវត្ត។ ម្យ៉ាងទៀត សូមប្រធានការិយាល័យនីមួយៗ ច្បាស់ខ្លួនឯងថាសកម្មភាពមួយណាជាសកម្មភាពដែលខ្លួនត្រូវបំពេញ និងសូមឱ្យអនុវត្តតាមអនុក្រឹត្យលេខ១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ឱ្យបានគ្រប់ៗគ្នា។
ជាចុងបញ្ចប់នៃកិច្ចប្រជុំសមាជិកដែលបានចូលរួម បានប្ដេជ្ញាចិត្ត នឹងអនុវត្តឱ្យបានសម្រេច១០០ភាគរយ នូវផែនការសកម្មភាព និងថវិកាក្នុងឆ្នាំ២០២៤ នេះ។
Post a Comment