ឯកសារ«ស្ដង់ដាអំណានថ្នាក់ទី១» សម្រាប់បឋមសិក្សា
សៀវភៅណែនាំពង្រឹងសមត្ថភាពអំណាន «ស្ដង់ដាអំណាន» នេះបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការអប់រំពិភពលោក (WE) អង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (KAPE) និងអ្នកពាក់ព័ន្ធជាច្រើនទៀត ។ គោលបំណងចម្បងនៃសៀវភៅនេះ គឺផ្ដល់បំណិនសំខាន់ៗ ក្នុងសមត្ថភាពអំណានជាក់ស្ដែង ដែលសិស្សត្រូវទទួលបានក្នុងមេរៀននីមួយៗនៃសៀវភៅសិក្សាគោល។ សៀវភៅនេះជាផ្នែកមួយនៃកិច្ចខិតខំជាបន្តបន្ទាប់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពនៃការបង្រៀន និងកម្មវិធីសិក្សាអំណានថ្នាក់ដំបូងដែលជាបំណិនមួយជាក់លាក់សម្រាប់ឱ្យសិស្សទទួលបបានជោគជ័យក្នុងការសិក្សាលើគ្រប់មុខវិជ្ជា។
ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូ អភិវឌ្ឍនានាបានធ្វើការជាមួយគ្នា ដើម្បីកំណត់រកកម្រិតស្ដង់ដាអំណានគន្លឹះចំពោះខ្លឹមសារក្នុងមេរៀននីមួយៗនៃសៀវភៅភាសាខ្មែរ អាន-សរសេរ ថ្នាក់ទី១ ។ កម្រិតស្ដង់ដាទាំងអស់ ត្រូវបានបរិយាយយ៉ាងពេញលេញក្នុងសៀវភៅនេះ នឹងជួយបង្រៀនឱ្យចេះវាយតម្លៃជាដំណាក់ៗ និងជាបន្តបន្ទាប់ដល់សិស្សក្នុងលក្ខណៈមួយដែលធានាបាននូវសុពលភាព និងអាចទុកចិត្តបានកម្រិតខ្ពស់។ ជាងនេះទៅទៀត សៀវភៅនេះបង្ហាញសមកម្មភាពគម្រូជាក់ស្ដែង និងល្បែងសិក្សា ដែលគ្រូបង្រៀនអាចប្រើប្រាស់ អនុវត្តលើលទ្ធផលបានពីការវាយតម្លៃ។
ក្រសួងអប់រំ យុវជន និងកីឡាសង្ឃឹមថា ឯកសារនេះពិតជាមានសារសំខាន់ក្នុងការពង្រឹងកម្មវិធីសិក្សាផ្នែកអំណាន។ ហេតុដូចនេះ គ្រូបង្រៀនថ្នាក់ទី១ ទាំងអស់គួរត្រួតពិនិត្យជាប្រចាំនូវកម្រិតស្ដង់ដាក្នុងសៀវភៅនេះ ដោយធានាថា វាត្រូវបានបញ្ចូលក្នុង កិច្ចតែងការបង្រៀន និងការបង្រៀនជាក់ស្ដែង ដើម្បីឱ្យសិស្សសម្រេចបានលទ្ធផលអំណានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ទាញយកឯកសារ ជាទម្រង់ PDFសូមចុចត្រង់នេះ
Post a Comment