គោលការណ៍របស់អង្គការសមាគមន៍អាស៊ាន
តើអង្គការសមាគមន៍អាស៊ានមានគោលការណ៍ដូចម្តេចខ្លះ ?
អង្គការសមាគមន៍អាស៊ានមានគោលការណ៍ដូចខាងក្រោម ៖
គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងសញ្ញាណជាតិនៃរដ្ឋសមាជិកអាស៊ានទាំងអស់ ។ ចូលរួមការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងករណីលើកកម្ពស់សន្តិភាពសន្តិសុខនិង វិបុលភាពក្នុងតំបន់ ។ បដិសេធនូវអំពើឈ្លានពាន និងការគំរាមគំហែង ឬសកម្មភាពទាំងឡាយណាក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ ។ ប្រកាន់យកដំណោះស្រាយជម្លោះដោយសន្តិវិធី ។ មិនជ្រាតជ្រែតកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន ។ គោរពសិទ្ធរបស់រដ្ឋសមាជិកនីមួយៗ ក្នុងដឹកនាំអត្ថិភាពជាតិរបស់ខ្លួនដោយពុំមានការជ្រៀតពីខាងក្រៅ ការធ្វើវិទ្ធង្សនា និងការបង្ខិតបង្ខំ ។ លើកកម្ពស់ការពិគ្រោះយោបល់លើបញ្ហាធ្ងន់ធ្ងរទាំងឡាយ ដែលមានឥទ្ធិពលប៉ះពាល់ដល់ផលប្រយោជន៍អាស៊ាន ។ ប្រកាន់នូវនីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋាភិបាលអាស្រ័យដោយរដ្ឋធម្មនុញ្ញ ។ គោរពសេរីភាពជាមូលដ្ឋាន លើកស្ទួយនិងការពារសិទ្ធិមនុស្ស និងលើកកម្ពស់យុត្តិធម៌សង្គម ។ លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិនានា ដែលរដ្ឋសមាជិកអាស៊ានទាំងអស់យល់ព្រម ។ មិនចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឲ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួនឲ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាអាស៊ាន ឬឲ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋគំរាមគំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ាន ។
គោរពវប្បធម៌ផ្សេងៗគ្នា ភាសា និងសាសនារបស់ប្រជាជនអាស៊ាន ដោយសង្កត់ធ្ងន់ទៅលើតម្លៃរួមក្នុងស្មារតីភាពឯកភាពក្នុងពហុភាព ។ ភាពជាស្នូលរបស់អាស៊ានក្នុងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ក្រៅតំបន់ដោយរក្សាការចូលរួមដ៏សកម្ម កាសម្លឹងមើលឆ្ពោះទៅខាងក្រៅ ភាពរួមបញ្ចូលគ្នា និងភាពមិនរើសអើង ប្រកាន់ខ្ជាប់នូវវិធានពាណិជ្ជកម្មពហុភាគី និងរបបផ្អែកលើមូលដ្ឋានច្បាប់របស់អាស៊ាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចខិតខំប្រឹងប្រែងផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយជាវិជ្ជមានឆ្ពោះទៅលុបបំបាត់របាំងទាំងស្រុងសម្រាប់សមារណកម្មសេដ្ឋកិច្ចតំបន់និងសេដ្ឋកិច្ចទីផ្សារ ។

Post a Comment