អត្ថន័យនៃពណ៌របស់ទង់សាសនា ព្រះពុទ្ធ
ទង់ព្រះពុទ្ធសាសនាកើតបានជារូបរាងប្រាកដឡើងនៅថ្ងៃ ១៧ មេសា ១៨៨៥ នៅប្រទេសស្រីលង្កា។ទង់នេះត្រូវបានគេបង្ហូតឡើងឲ្យប្រើប្រាស់ជាសាធារណៈជាលើកដំបូងយ៉ាងឳឡារឹកនៅវត្តទីបទុត្តរារាម ស្រុក កោតហេន ដោយព្រះថេរះមិកគេត្តុវត្តេគុណនន្ទះ ក្នុងថ្ងៃ ពិសាខបូជា ត្រូវនឹង ថ្ងៃ ២៨ មេសា ១៨៨៥។
ទង់ព្រះពុទ្ធសាសសាមាន ៦ ពណ៏គឺ ពណ៏ខៀវ ពណ៏ក្រហម ពណ៏លឿង ពណ៏ស ពណ៏ហង្សបាទ និងពណ៏ផ្លេក។
១. ពណ៌ខៀវ កាលដែលព្រះអង្គយកកំណើតជាព្រះបាទស្រីពិរាស្រ្តពេនោះឥន្រ្ទព្រាហ្មណ៍ មកសុំព្រហនេត្រ ព្រះពោធិសត្វក៏ខ្វេះឆ្កៀលភ្នែករបស់ខ្លួនទាំងគូ ដាក់ទានឲ្យឥន្រព្រាហ្មណ៍។ (ភ្នែក)
២. ពណ៌ក្រហម កាលដែលព្រះពោធិសត្វយកកំណើតជាមាណពឈ្មោះបទុមកុមារពេលនោះពស់ជចឹកមាតាគ្រូពេទ្រឲ្យយកបេះដូងមកព្យាបាលពិស ដើម្បីឲ្យបាត់កាឈឺចាប់។ (បេះដូង)
៣. ពណ៌លឿង កាលដែលព្រះអង្គយកកំណើតជាវៃបណ្ឌិតព្រះឥន្ទក៏និម្មតធ្វើជាជាងទង។វៃបណ្ឌិតបានអាសាច់របស់ខ្លួនឲ្យជាងទងវាយដំផ្សំដើម្បីបិទព្រះពូទ្ទរូបដែលខ្វះខាតឲ្យពេញ សាច់ឡើងវិញ។(សាច់)
៤ ពណ៌ស កាលដែលព្រះអង្គយកកំណើតជាព្រះវេស្សន្តរព្រះអង្គបានឲ្យទានដំរីសដល់ពួកព្រាហ្មណ៍។(ទ្រព្យ)
៥.ពណ៌ហង្សបាទ កាលដែលព្រះអង្គកើតជាវិទ្យាធរពេលនោះយក្សបានចាប់ម្តាយទៅ។វិទ្យាធរបានអារសាច់របស់ខ្លួនអោយយក្សស៊ី ដើម្បីដូរយកមាតាមកវិញ។ (ការសង្គ្រោះ)
៦ ពណ៌ផ្លេក កាលដែលព្រះអង្គកើតជាទន្សាយ ហើយលោតចូលទៅក្នុងភ្លើង ដើម្បីធ្វើទានដល់ (ឥន្ទធនូ) ឥន្ទព្រាហ្មណ៍។
Post a Comment