ប្រជាជន​ខ្មែរ​នៅ​តាម​តំបន់​ព្រៃភ្នំ​ដងរែក និង​តំបន់​ខ្ពង់​រាប​ដទៃ​ទៀត មាន​ជំនឿ​ថា អ្នក​ដែល​រើស​បាន​ខ្នាយ​តាន់​...

​​​​         ប្រជាជន​ខ្មែរ​នៅ​តាម​តំបន់​ព្រៃភ្នំ​ដងរែក និង​តំបន់​ខ្ពង់​រាប​ដទៃ​ទៀត មាន​ជំនឿ​ថា អ្នក​ដែល​រើស​បាន​ខ្នាយ​តាន់​ជ្រូកព្រៃ​យក​មក​ពាក់ គឺ​គេ​នឹង​មាន​សេចក្តី​សុខ​សិរី​សួស្តី​ជា​ពុំខាន។ បារមី​នៃ​ខ្នាយ​តាន់​នេះ​នឹង​នៅ​រក្សា​ការ​ពារ​មិនឱ្យ​សត្រូវ​ជិត​ឆ្ងាយ​ណា​មក​បៀត​បៀន ឬមិនអាច​យក​ឈ្នេះ​លើ​ខ្លួនគេ​បាន​ឡើយ។អ្នកមាន​ខ្នាយ​តាន់​ជ្រូក​ព្រៃ​តែង​តែ​កាន់​ត្រណម​មួយ​ចំនួន​យ៉ាង​ ខ្ជាប់​ខ្ជួន​ហើយ​គួប​ផ្សំ​នឹង​មន្ត​អាគម​បន្ថែម​ផង​នោះ​ធ្វើឱ្យ​ខ្នាយ​តាន់​ ជ្រូក​ព្រៃ​ដែល​មាន​បារមី​កាន់​ស្រាប់​កាន់តែ​ខ្លាំងក្លា​មួយ​កំរិត​ថែម​ទៀត។
 ​

ចំពោះ​បងប្អូន​ជនជាតិ​ខ្មែរលើ ក៏មាន​ជំនឿ​ដូចគ្នានេះដែរ ។ គេ​យល់ថា បារមី​ខ្នាយតាន់​ជ្រូកព្រៃ​សម្រាប់​ជួយ​ការពារ​នឹង​សត្វព្រៃ​ដ៏​កាច សាហាវ​ផ្សេងៗ ឬ​អាវុធ​ដូចជា​ព្រួញ ស្នា​ជាដើម ដោយហេតុថា​នៅ​តំបន់​ព្រៃភ្នំ​ពុំមាន​គ្រាប់កាំភ្លើង ឬ​ជាតិ​ផ្ទុះ​ឡើយ ។​សរុបសេចក្តី​មក ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​នៃ​ជនជាតិខ្មែរ អាច​ឆ្លុះបញ្ចាំង​ឲ្យឃើញថា ទស្សនៈ​របស់​មនុស្ស ជាពិសេស​នៅពេលដែល​ប្រឈមមុខ​នឹង​គ្រោះ​កំណាច​អ្វីមួយ​មកពី​ខាងក្រៅ រមែងតែ​ប្រាថ្នា​សេចក្តីសុខ​សប្បាយ និង​សុវត្ថិភាព​តែប៉ុណ្ណោះ ហើយ​ជំនឿ​នេះ​ក៏​ជា​មែកធាង​នៃ​ខឿនវប្បធម៌​អរូបី​របស់​ជាតិ​យើង​ផងដែរ ។

ប្រភពពី៖ Facebook


No comments