ប្រភេទកីឡាដែលបុព្វបុរសខ្មែរយើងបានបង្កើតឡើង ដើម្បីសុខភាពនិងប្រយុទ្ធការពារខ្លួន
សិល្បៈក្នុងការរស់នៅរបស់មនុស្សតែងមាននៅតាមតំបន់នីមួយៗ ។ បុព្វបុរសតែងបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ។ យ៉ាងណាម៉ិញ ដូនតាខ្មែរយ់ងក៏បានបន្សល់ទុកស្នាដៃដល់កូនចៅជំនាន់ក្រោយមិនតិចដែរ ក្នុងនោះមានវប្បធម៌ សិល្បៈ ទំនៀបទំលាប់ ប្រពៃណី កីឡា ។ល។ តើប្រភេទកីឡាអ្វីខ្លះដែលបុព្វបុរសខ្មែរយើងបានបង្កើតឡើង ដើម្បីសុខភាពនិងប្រយុទ្ធការពារខ្លួននោះ?
ប្រភេទកីឡាដែលបុព្វបុរសខ្មែរជំនាន់ដើមបានបង្កើតឡើង ដើម្បីអប់រំសុខភាព និងសម្រាប់ប្រយុទ្ធការពារខ្លួនមានដូចតទៅ៖
- កីឡាបោកចំបាប់ : ខ្មែររៀបចំប្រកួតកីឡានេះ គឺដើម្បីថ្វាយអ្នកតាចាស់ស្រុក ថ្វាយវត្ថុសក្តិសិទ្ធិជួយឱ្យអ្នកជំងឺបានធូរស្រាល ឬដើម្បីកំដរកម្សាន្តសប្បាយពេលបុណ្យចូលឆ្នាំម្តងៗ។ កឺឡាករដែលចាត់ទុកថាឈ្នះ គឺពេលនរណាម្នាក់ចាប់លើកគូប្រកួតពេញជំហរផុតជើងពីដី ឬក៏ចាប់ផ្តួលគូប្រយុទ្ធឱ្យខ្នងដល់ដីបានតាមស្នៀតតែលគ្រូបានបង្ហាត់បង្រៀនរួចហើយ។
- កីឡាបោកចំបាប់ : ខ្មែររៀបចំប្រកួតកីឡានេះ គឺដើម្បីថ្វាយអ្នកតាចាស់ស្រុក ថ្វាយវត្ថុសក្តិសិទ្ធិជួយឱ្យអ្នកជំងឺបានធូរស្រាល ឬដើម្បីកំដរកម្សាន្តសប្បាយពេលបុណ្យចូលឆ្នាំម្តងៗ។ កឺឡាករដែលចាត់ទុកថាឈ្នះ គឺពេលនរណាម្នាក់ចាប់លើកគូប្រកួតពេញជំហរផុតជើងពីដី ឬក៏ចាប់ផ្តួលគូប្រយុទ្ធឱ្យខ្នងដល់ដីបានតាមស្នៀតតែលគ្រូបានបង្ហាត់បង្រៀនរួចហើយ។
- កីឡាប្រដាល់សេរី : ខ្មែរសម័យដើមនិយមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំ និងសម្រាប់លេងថ្វាយព្រះមហាក្សត្ររើសរកអ្នកមានថ្វីដៃឯក។ អ្នកលេងពីដើម ប្រើដៃទទេសម្រាប់ប្រយុទ្ធ តែឥឡូវគេឱ្យប្រើស្រោមដៃ។ កីឡាករប្រយុទ្ធដោយប្រើជង្គង់, កែងដៃ, ចុងជើង, កណ្តាប់ដៃវាយលើគូប្រកួតតាមក្បាច់គ្រប់ប្រភេទ ដែលខ្លួនបានហ្វឹកហាត់អមដោយភ្លេងខ្លងខែកកំដរផង។ មុននឹងប្រកួត កីឡាករម្នាក់ៗតែង បញ្ចេញក្បាច់ពត់ពេនខ្លួន ដែលខ្មែរហៅថា "ថ្វាយបង្គំគ្រូ"។ អ្នកឈ្នះគឺអ្នកដែលបានធ្វើឱ្យគូប្រកួតដួលសន្លប់ ឬផ្តល់សញ្ញាសុំចុះញ៉ម។
- កីឡាល្បុក្កតោ ឬ បុកកាតោ : ពេលប្រយុទ្ធគេអាចប្រើដៃទទេ ឬអាវុធផ្សេងៗមាន ដាវខ្លីវែង លំពែង ដំបង កាំបិតស្នៀត ។កីឡាប្រភេទនេះ គឺមានសភាពប្រយុទ្ធគួរឱ្យព្រឺស្ញើបខ្លាំងណាស់ ដោយសារក្បាច់ទម្ងន់ដៃ កម្លាំងជើង អាវុធ ដែលមានមុខស្រួច ដំបងរឹងមាំវែង តាមស្នៀតពិសេសៗ ដូចជាក្បាច់ប្រយុទ្ធទ្វារមួយ ទ្វារពីរ ទ្វារបួន ទ្វារប្រាំបី ទ្វារដប់ពី និងស្នៀតជើងជាច្រើនរាប់ពុំអស់ ដែលអាចទាត់លាន់សន្ធឹកដូចព្យុះសង្ឃរា ឬដូចរន្ធះ។ ស្នៀតផ្សេងពីនេះ នៃកីឡាបុកកាតោមានស្នៀតក្រពើហា ស្វាផ្លោះ ស្វាហក់ ខ្លាក្រាប ពស់បើកវែក ក្រញ៉ាំគ្រុឌ ឥន្ទ្រីសំកាំង កុកចាំចឹកត្រី ខ្លែងឆាប នាគលេងទឹក នាគពាំកែវ ព្រហ្មមុខបួន ហនុមានថ្វាយបង្គំគ្រូជាដើម។
Post a Comment