ការអប់រំសីលធម៌ ដល់កុមារនៅក្នុងសាលារៀនផ្ដល់នូវសារៈសំខាន់អ្វីខ្លះ?
ការអប់រំសីលធម៌ ដល់កុមារនៅក្នុងសាលារៀនផ្ដល់នូវសារៈសំខាន់ណាស់
ពីព្រោះ៖
យើងទាំងអស់គ្នាបានជ្រាបស្រាប់ ហើយថាសព្វថ្ងៃនេះសង្គមខ្មែរ ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍខាងប្រាជ្ញា ស្មារតីសីលធម៌ និងមនុស្សធម៌។ មនុស្សមួយចំនួនគិតតែពីទ្រព្យសម្បត្តិ ការងារ និងការងារនោះកើតឡើងក្នុងអំពើអសីលធម៌ក៏ដោយ ពោលគឺគេឲ្យតម្លៃតែទៅលើភាពហ៊ឺហា ខ្ពស់មុខ ខ្ពស់មាត់សម្រាប់ខ្លួន និងក្រុមគ្រួសារគេតែប៉ុណ្ណោះ។

កត្តាទាំងនេះបណ្ដាលមកពីចិត្តលោភៈ ទោសៈ មោហៈ ខ្វះសីលធម៌
ដែលគ្របសង្កត់លើខ្លួនគេ ធ្វើឲ្យពួកគេមើលឃើញតម្លៃពិត របស់សង្គម
និងរបស់មនុស្សនៅលើពិភពផែនដីនេះ។
អាស្រ័យហេតុដូចនេះហើយទើបយើងសង្កេតឃើញថានៅក្នុងសង្គមជាតិយើងគេតែងតែជួបប្រទះនូវការបង្ករអំពើហិង្សា
និងការឈ្នានីះមិនឈប់ឈរ
ដែលជារូបភាពធ្វើឲ្យសង្គមជាតិយើងអាប់ឱនកិត្តិយសពីមួយថ្ងៃទៅមួយថ្ងៃ។
ដើម្បីចូលរួមចំណែកកាត់បន្ថយ ឬលុបបំបាត់នូវរាល់កត្តាអសកម្ម
និងទង្វើអសីលធម៌ទាំងឡាយដូចបានរៀបរាប់ត្រួសៗខាងលើ ការអប់រំសីលធម៌ ដល់កុមារនៅក្នុងសាលារៀនមានសារៈសំខាន់ខ្លាំងណាស់គឺ៖
1.
អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារ
និងយុវជនឲ្យបានល្អប្រសើរ ចេះគោរពច្បាប់ស្គាល់ពីតួនាទីរបស់ខ្លួន
ជាប្រជាពលរដ្ឋនាពេលអនាគតស័ក្ដិសម ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។
2.
អប់រំយុវជនឲ្យចេះ
យោគយល់គ្នា ស្គាល់តម្លៃ សន្តិភាព ស្គាល់ន័យនៃជីវិតខាងផ្លូវលោក និងផ្លូវធម៌ ។
3.
អប់រំយុវជនឲ្យរៀនរស់នៅឲ្យបានសុខដុមរម្យនាជាមួយអ្នកដទៃនៅក្នុងសង្គម
ទោះបីមាននិន្នការនយោបាយ សាសនា វប្បធម៌ ផ្សេងពីគ្នាក៏ដោយ ។
4.
អប់រំយុវជន
ឲ្យចេះឈឺឆ្អាលចំពោះ
សង្គមក្នុងបំណងឲ្យសង្គមមនុស្សមានការអភិវឌ្ឍពីគ្រប់វិស័យទាំងផ្នែកស្មារតី
និងសម្ភារៈ ។
ជាពិសេសទៅទៀតនោះ ត្រូវបំពេញនូវតួនាទី៖
- ស្គាល់ គោរពខ្លួនឯង និងអ្នកដទៃ
- ស្គាល់តម្លៃ សិទ្ធិ សេរីភាពជាមូលដ្ឋាន
- ស្គាល់ពីជីវភាពពិត និងការវិវឌ្ឍសង្គម
សរុបសេចក្ដីមកទោះបីជាវិទ្យាសាស្រ្ត
បច្ចេកទេសមានការរីកចម្រើនយ៉ាងណាក៏ដោយក៏មនុស្សមិនអាចរស់នៅដោយគ្មានចំណេះដឹង
ជាពិសេសនូវមុខវិជ្ជាសីលធម៌នេះបានឡើយ។
Post a Comment