ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ក្រុមប្រឹក្សាយុវជន និងកុមារសាលារៀន
ផ្អែកលើនិន្នាការអប់រំសកលលោក ក្រសួងអប់រំ យុវជន និងកីឡាបានផ្ដោតការយកចិត្តយ៉ាងខ្លាំងទៅលើការលើកកម្ពស់សិទ្ធិកុមារ ការថែទាំសុខភាព សុវត្ថិភាព ដោយបង្កឱកាសគ្រប់បែបយ៉ាងដើម្បីជួយឱ្យកុមារគ្រប់រូបបានចូលរៀនប្រកបដោយសមធម៌និងគុណភាព។
ទន្ទឹមនឹងនោះ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តពង្រឺងនូវយុទ្ធសាស្ត្រនៃការអនុវត្តកម្មវិធី សាលាកុមារមេត្រី ដើម្បីធានាបាននូវការដឹកនាំ គ្រប់គ្រងសាលារៀន ការរៀន-ការបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ ប្រទេសកម្ពុជា បានផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ នៅថ្ងៃទី 15 តុលា ឆ្នាំ 1992 យោងតាមខ្លឹមសារនៃអនុសញ្ញានេះ ដោយឡែកមាត្រា 12 13 15 17 និង42 បានលើកឡើងពីតួនាទីយ៉ាងសំខាន់របស់រដ្ឋជាភាគី ដែលត្រូវធានានូវឱកាសក្នុងការសម្ដែងមតិ ការស្វែងរក និងការទទួលព័ត៌មាន សិទ្ធិសេរីភាពផ្នែកគំនិត មនសិការ សាសនា សិទ្ធិបង្កើត ឬការចូលរួមក្នុងសហគម និងសិទ្ធិជួបជុំដោយសន្តិវិធី ។
ក្រុមប្រឹក្សាយុវជន និងកុមារសាលារៀន រៀបចំឡើងសម្រាប់ជួយការងារក្នុងសាលារៀន និងផ្ដល់ឱកាសឲ្យកុមារបាន សិក្សារៀនសូត្របន្ថែមពីការងារ ដែលកើតមានឡើងនៅក្នុងសាលារៀន ជាក់ស្ដែងមួយចំនួន ទាក់ទងសកម្មភាពហ្វឹកហាត់ ដឹកនាំ និងគ្រប់គ្រង ដើម្បីអភិវឌ្ឍន៍បំណិនទទួលខុសត្រូវ ត្រិះរិះពិចារណា ដោះស្រាយបញ្ហា និងការប្រាស្រ័យទាក់ទង បន្ទាប់ពីការសិក្សាមុខវិជ្ជានៅក្នុងថ្នាក់រៀន ។
លើសពីនេះទៅទៀត ក្រុមប្រឹក្សាយុវជន និងកុមារសាលារៀន ជាផ្នែកមួយនៃការពន្លឿនការងារសាលារៀន មួយចំនួនដូចជា ការសិក្សា ការងារបណ្ណាល័យ ការងារសង្គម ការងាររដ្ឋបាល ការងារហិរញ្ញវត្ថុ ការផ្សព្វផ្សាយ ការងារសិល្បៈ កីឡា វប្បធម៌ ការងារសុខភាព អនាម័យ បរិស្ថាន បំណិនជីវិត ក្លឹបសិក្សាតាមផ្ទះ និងភូមិ ព្រមទាំងជួយរួមចំណែកអភិវឌ្ឍន៍សាលារៀន ជួយខ្លួនឯងផ្ទាល់ឲ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ សម្រាប់សាលារៀន និងសង្គមជាតិរបស់យើង ។

Post a Comment