កម្មវិធីសិក្សាលម្អិតសិក្សាសង្គមសម្រាប់អប់រំកម្រិតមូលដ្ឋានចំណេះទូទៅ ទាញយកឯកសារសូមចុចលើរូបខាងក្រោម

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលថ្មីមួយទៀត នៃការអភិវឌ្ឍវិស័យអប់រំ ដែលចាំបាច់ផ្ដោតការយកចិត្តទុកដាក់ទៅលើការពង្រឹងមូលដ្ឋានអប់រំ និងគុណភាពអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងមានជំនាញខ្ពស់ ។

ការកែលម្អគុណភាពអប់រំនឹងផ្ដល់ឲ្យសិស្សនូវចំណេះដឹងជាមូលដ្ឋានយ៉ាងជ្រៅជ្រះ និងពង្រីកជំនាញថ្មីៗ ដែលមានសារៈសំខាន់សម្រាប់ការស្រូបយកបច្ចេកវិទ្យា ចំណេះដឹង និងបំណិនកម្រិតខ្ពស់ថែមទៀត ។ ឯការអភិវឌ្ឍកម្មវិធីសិក្សា គឺជាស្នូលនៃការបង្កើនគុណភាព និងប្រសិទ្ធិភាពអប់រំ ។

មុខវិជ្ជាសិក្សាសង្គម ជាមុខវិជ្ជាមួយដែលអប់រំ និងបណ្ដុះសិស្សឲ្យមានស្មារតីទទួលខុសត្រូវ មានសីលធម៌ ចេះបែងចែក វិភាគ ចេះដោះស្រាយបញ្ហាក្នុងគ្រួសារ និងសង្គម ឲ្យតម្លៃលើវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រនានា ចេះការពារថែរក្សាបរិស្ថានធម្មជាតិ បរិស្ថានសង្គម និងមានសមត្ថភាពធ្វើការងារជាមួយអ្នកដទៃក្នុងភាពសុខដុម ។ ជាបណ្ដើរៗការអប់រំនឹងផ្ដល់មូលដ្ឋានឲ្យសិស្សជ្រើសរើសមុខវិជ្ជាឯកទេស ដើម្បីអភិវឌ្ឍចំណេះដឹងឲ្យកាន់តែស៊ីជម្រៅលើមុខវិជ្ជាណាមួយ ឬជ្រើសរើសមុខវិជ្ជា ដែលមានមូលដ្ឋានសិក្សា នៅឧត្តមសិក្សា ឬសិក្សាឯកទេសវិជ្ជាជីវៈ ឬចូលរួមក្នុងជីវភាពសង្គម ។

កម្មវិធីសិក្សាលម្អិតសិក្សាសង្គមនេះ ជាគោលបន្ទាត់សម្រាប់ ការរៀបចំសៀវភៅសិក្សា សម្ភារឧបទេស តេស្ដរង្វាយតម្លៃ និងយន្តការនានាក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំមួយដែលមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្ស និងសហគមន៍ ។

កម្មវិធីសិក្សាលម្អិតសិក្សាសង្គមសម្រាប់អប់រំកម្រិតមូលដ្ឋាននេះ នឹងបម្រើឲ្យការកសាងធនធានមនុស្សនៅកម្ពុជាប្រកបដោយគុណភាព ។




No comments