ឯកសារណែនាំស្ដីពី គោលនយោបាយ និងនិតិវិធីរបស់សាលារៀន
វិស័យអប់រំ ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ គុណភាពអប់រំគឺជាអាទិភាពមួយដែលត្រូវយកចិត្តទុកដាក់។ គុណភាពអប់រំអាស្រ័យលើគុណភាពរបស់នាយកសាលារៀន និងគុណភាពរបស់គូ្របងៀ្រន។ ដូច្នេះនាយកសាលារៀន ត្រូវបានចាត់ទុកជាអ្នកមានសក្កានុពលក្នុងការបង្កើនគុណភាពអប់រំ និងជាអ្នកកំណត់នូវចក្ខុវិស័យ និងបេសកកម្មរបស់សាលរៀន ។ ក្នុងន័យនេះនាយកសាលារៀន ត្រូវមានកិច្ចសហការជិតស្និទ្ធ ជាមួយមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ និងស្ថាប័នពាក់ព័ន្ធដទៃទៀតក្នុងការជួយដល់ការសិក្សារបស់សិស្ស ឲ្យទទួលបានលទ្ធផលប្រសើរជាទីបំផុត ឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស គ្រួសារ និងសហគមន៍ ។
ឯកសារណែនាំស្ដីពី គោលនយោបាយ និងនិតិវិធីរបស់សាលារៀន បានចងក្រងឡើង សម្រាប់ជួយដល់គណៈគ្រប់គ្រងសាលារៀន ក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀន ឲ្យទទួលបានការអភិវឌ្ឍទាំងស្រុង សំដៅធានាឲ្យការចូលរៀនមានការកើនឡើង និងការសិក្សាប្រកបដោយគុណភាព ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គម ស្របតាមគោលនយោបាយកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ។
ឯកសារណែនាំស្ដីពី គោលនយោបាយ និងនិតិវិធីរបស់សាលារៀន មានបង្ហាញពីគោលការណ៍អភិវឌ្ឍសាលារៀនស្របទៅតាមចក្ខុវិស័យ បេសកកម្ម និងគោលបំណង រចនាសម្ព័ន្ធគ្រប់គ្រងសាលារៀនដោយផ្ដោតលើ៖ (១) ការងារបច្ចេកទេសរៀន-បង្រៀន និងអនុវត្តកម្មវិធីសិក្សាគោល (២)ការងាររដ្ឋបាលសាលារៀន និងការចូលរួមរបស់សហគមន៍ (៣)ការងារផែនការអភិវឌ្ឍសាលារៀន និងការគ្រប់គ្រងថវិកាសាលារៀន (៤)ការងារបណ្ដុះបណ្ដាលគ្រូបង្រៀន និងវាយតម្លៃផលសម្រេចរបស់សាលារៀន ។
លើសពីនេះទៅទៀតការរៀបចំរចនាសម្ព័ន្ធនេះ គឺរៀបចំឡើងដើម្បីពង្រឹងប្រព័ន្ធការងាររួមគ្នា ក្នុងសាលារៀន និងសហគមន៍ ដែលអាចអនុវត្តឲ្យបានទាំងគុណភាព និងប្រសិទ្ធភាព ស្របទៅតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ។
ទាញយកឯកសារ គោលនយោបាយ និងនិតិវិធីរបស់សាលារៀន សូមចុចទីនេះ

Post a Comment