ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ឯកសារប្រតិបត្តិ គណៈកម្មការអភិវឌ្ឍសាលារៀន សម្រាប់បឋមសិក្សា

វិស័យអប់រំ ជាមូលដ្ឋានលគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ ការអភិវឌ្ឍវិស័យអប់រំទាមទារឲ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធដើម្បីពង្រឹងគុណភាព និងប្រសិទ្ធផល ។ គុណភាពអប់រំ គឺជាអាទិភាពមួយដែលត្រូវយកចិត្តទុកដាក់ ។ គុណភាពអប់រំ អាស្រ័យលើគុណភាពនាយកសាលារៀន និងគុណភាពរបស់គ្រូបង្រៀន ។

ការអភិវឌ្ឍសាលារៀនទាមទារឲ្យមានការបង្កើតនូវរចនាសម្ព័ន្ធគ្រប់គ្រងមួយច្បាស់លាស់ ប្រកបដោយ ការទទួលខុសត្រូវ គណនេយ្យភាព តម្លាភាព ស្របតាមគោលការណ៍អភិបាលកិច្ចល្អ ជាពិសេសការគ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ។

ឯកសារណែនាំស្ដីពីគណៈកម្មការអភិវឌ្ឍសាលារៀន បានចងក្រងឡើងសម្រាប់ជួយដល់ការដឹកនាំ និងគ្រប់គ្រងសាលារៀន សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាអប់រំ ដោយមានការចូលរួមពីថ្នាក់មូលដ្ឋាន ឬសហគមន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍមូលដ្ឋានផ្អែកលើចំណេះដឹង ។
ឯកសារណែនាំស្ដីពីគណៈកម្មការអភិវឌ្ឍសាលារៀន មានបង្ហាញពី៖

១. យន្តការនៃការរៀបចំគណៈកម្មការអភិវឌ្ឍសាលារៀន រួមមានរចនាសម្ព័ន្ធតួនាទី ភារកិច្ច និងដំណើរការបង្កើតគណៈកម្មការអភិវឌ្ឍសាលារៀន ។

២. សកម្មភាពរបស់ក្រុមការងារអភិវឌ្ឍសាលារៀន មានដូចជាការរៀបចំផែនការ ការអនុវត្តផែនការ ការតាមដាននិងវាយតម្លៃផែនការសកម្មភាពរបស់គណៈកម្មការអភិវឌ្ឍសាលារៀន ។

គណៈកម្មការអភិវឌ្ឍសាលារៀន មានសមាសភាពចូលរួមពីអ្នកពាក់ព័ន្ធដូចជា ក្រុមប្រឹក្សាឃុំ/សង្កាត់ គណៈកម្មការអភិវឌ្ឍភូមិ មណ្ឌលសុខភាព នគរបាលប៉ុស្ដិ៍រដ្ឋបាល វត្តអារាម និងមាតាបិតា អាណាព្យាបាលសិស្ស ព្រមទាំងបញ្ចូលផែនការសកម្មភាពសាលារៀន ទៅក្នុងផែនការអភិវឌ្ឍ ឬផែនការវិនិយោគឃុំ/សង្កាត់ផងដែរ ។



ទាញយកឯកសារ ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ឯកសារប្រតិបត្តិ គណៈកម្មការអភិវឌ្ឍសាលារៀន សម្រាប់បឋមសិក្សា សូមចុចទីនេះ

No comments