ទាញយកឯកសារណែនាំស្ដីពី ប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃលទ្ធផលសិក្សានៅសាលារៀន សូមចុចលើរូបខាងក្រោមនេះ
មធ្យោបាយដ៏មានប្រសិទ្ធិភាពដែលអាចវាយតម្លៃគុណភាពអប់រំ ពិសេសគុណភាពដែលអាចទាក់ទងនឹងលទ្ធផលសិក្សារបស់សិស្សនោះគឺ«តេស្ដរង្វាយតម្លៃលទ្ធផលសិក្សា» ដែលជាយន្តការវិទ្យាសាស្ត្រមួយ មានជំហានជាស៊េរី (Series) បន្តបន្ទាប់ និងមានបច្ចេកទេសខ្ពស់ក្នុងការអនុវត្តជំហាននីមួយៗ គឺជាចំណុចអាទិភាពមួយនៃកំណែទម្រង់ទាំង១៥ ចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ការធ្វើតេស្ដរង្វាយតម្លៃថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ត្រូវបានទទួលស្គាល់ និងឲ្យតម្លៃថា មានតួនាទី និងភារកិច្ចយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងផ្ដល់វិភាគទានដល់ការអភិវឌ្ឍបុគ្គល គ្រួសារ សង្គមជាតិ និងសកលលោក ។ ហេតុនេះដើម្បីធានាឲ្យយន្តការ និងគុណភាពនៃការអនុវត្តតេស្ដរង្វាយតម្លៃលទ្ធផលការសិក្សាកម្រិតសាលារៀនមានសង្គតិភាពជាមួយតេស្ដរង្វាយតម្លៃ និងការប្រឡងនានា ចាំបាច់ត្រូវពង្រឹងសមត្ថភាពមន្ត្រីអនុវត្តពាក់ព័ន្ធទាំងអស់កម្រិតសាលារៀន ពីការគ្រប់គ្រង ការបង្កើត ការធ្វើតេស្ដ ឬការប្រឡងនានាជាប្រចាំ ឲ្យមានលក្ខណៈស្តង់ដារួម សម្រាប់កម្រិតសាលារៀន ។
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការសង្គ្រោះកុមារ បានរៀបចំចងក្រងឯកសារណែនាំ ស្ដីពី ប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃលទ្ធផលសិក្សានៅសាលារៀន សម្រាប់ជួយដល់គ្រូបង្រៀន ប្រធានក្រុមបច្ចេកទេស និងនាយកសាលារៀន ក្នុងការអនុវត្តតេស្ដរង្វាយតម្លៃលទ្ធផលសិក្សាប្រចាំសប្ដាហ៍ ប្រចាំខែ ដើមឆ្នាំ និងចុងឆ្នាំឲ្យមានលក្ខណៈ ស្តង់ដាឲ្យស្របតាមកម្មវិធីសិក្សាដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ ។ ព័ត៌មាន និងទិន្នន័យដែលទទួលបានពីតេស្ដរង្វាយម្លៃលទ្ធផលសិក្សារបស់សិស្សនឹងអាចជួយកែលម្អ និងលើកកម្ពស់គុណភាពរៀន និងបង្រៀនបានចំគោលដៅទាន់ពេលវេលា ដែលអាចជួយជំរុញឲ្យការបង្រៀនទទួលបាននូវប្រសិទ្ធិភាពខ្ពស់។
ឯកសារនេះនឹងបានជាមធ្យោបាយជំនួយស្មារតីក្នុងការរៀបចំ អនុវត្តគ្រប់គ្រង និងប្រើប្រាស់លទ្ធផលតេស្ដរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សនៅកម្រិតសាលារៀន អាចឆ្លើយតបទៅនឹងស្តង់ដាតេស្តរង្វាយតម្លៃលទ្ធផលសិក្សាថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ព្រមទាំងជួយពង្រឹងសមត្ថភាពមន្ត្រីអនុវត្តពាក់ព័ន្ធទាំងអស់កម្រិតសាលារៀន ក្នុងការបង្កើតស្តង់ដាតេស្តរង្វាយតម្លៃកម្រិតសាលារៀន ។
ទាញយកឯកសារណែនាំស្ដីពី ប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃលទ្ធផលសិក្សានៅសាលារៀន សូមចុចទីនេះ

Post a Comment