ទាញយកឯកសារ ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ឯកសារប្រតិបត្តិ ការងារអធិការកិច្ចសាលារៀន សូមចុចលើរូបខាងក្រោមនេះ
ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់លើការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការអប់រំនៅក្នុងប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះអធិការកិច្ច ជាការងារចម្បងនៅក្នុងកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការជំរុញឲ្យអនុវត្តការដឹកនាំ ការគ្រប់គ្រង ការរៀន និងបង្រៀន លទ្ធផលសិក្សារបស់សិស្ស និងគុណភាពការងារស្វ័យវាយតម្លៃសាលារៀនឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។
ការងារអធិការកិច្ចចូលរួមយ៉ាងសកម្មទៅដល់សាលារៀនសម្រាប់ជួយលោកគ្រូ អ្នកគ្រូ និងនាយកសាលារៀនបានមើលឃើញនូវចំណុចខ្លាំង ចំណុចខ្វះខាតនៅក្នុងការគ្រប់គ្រង និងដឹកនាំ ការរៀន និងបង្រៀន ហើយធ្វើការកែលម្អបានទាន់ពេលវេលា ដើម្បីលើកកម្ពស់គុណភាពលទ្ធផលសិក្សារបស់សិស្សឲ្យកាន់តែប្រសើរឡើង។
ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំឯកសារអធិការកិច្ចសាលារៀន និងមានការបណ្ដុះបណ្ដាលអធិការអប់រំ សម្រាប់ជួយផ្ទាល់ដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារនៅតាមសាលារៀន ដែលអាចពង្រឹងគុណភាពលទ្ធផលសិក្សារបស់សិស្ស។ ក្រៅពីការងារអធិការកិច្ចក្រសួងអប់រំ យុវជន និងកីឡា បានធ្វើតេស្ដរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតថ្នាក់ជាតិ ពីថ្នាក់ទី៣ ទី៦ ទី៨ និងតេស្ដក្នុងតំបន់ថ្នាក់ទី៥ ជាប្រចាំផងដែរ ក្នុងគោលដៅពង្រឹងឲ្យបាននូវគុណភាពនៃការបង្រៀនរបស់គ្រូ និងការរៀនសូត្ររបស់សិស្ស។
ឯកសារនេះជាមធ្យោបាយក្នុងការជំនួយស្មារតីដ៏ល្អក្នុងការលើកកម្ពស់គុណភាពអប់រំ ទាមទារឲ្យមានយុទ្ធសាស្ត្រអន្តរាគមន៍គ្រប់ផ្នែក មានវិធីសាស្ត្របង្រៀន ការគ្រប់គ្រង ដឹកនាំសាលារៀន និងការងារអធិការកិច្ចសាលារៀន។ ឯកសារនេះក៏នឹងបង្ហាញលម្អិតការងារអធិការកិច្ចក្នុងសាលារៀន ដើម្បីឲ្យសាលារៀនម្ចាស់ការក្នុងការធ្វើស្វ័យវាយតម្លៃតាមគោលការណ៍ទាំង ៤ និងតាមតួនាទី ភារកិច្ច «នាយកសាលារៀន ជាអធិការកិច្ចអចិន្ត្រៃយ៍» ។
ទាញយកឯកសារ ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ឯកសារប្រតិបត្តិ ការងារអធិការកិច្ចសាលារៀន សូមចុចទីនេះ

Post a Comment