ទាញយកឯកសារ ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ឯកសារប្រតិបត្តិ ការគ្រប់គ្រងស្ថិតិអប់រំសាលារៀន សម្រាប់បឋមសិក្សា សូមចុចលើរូបខាងក្រោម
ឯកសារណែនាំស្ដីពីការគ្រប់គ្រងស្ដិតិទិន្នន័យព័ត៌មានអប់រំនៅសាលារៀន មានគៅលបំណងជួយនាយកសាលារៀន ក្នុងការធ្វើការរួមគ្នាជាមួយគ្រួសារ ក្រុមប្រឹក្សាកុមារ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រង រំហូរស្ថិតិ ទិន្នន័យព័ត៌មានអប់រំ ក្នុងភូមិសាស្ត្រសាលារៀន ដោយធានាការធ្វើបច្ចុប្បន្នភាពជាប្រចាំ ។ ខ្លឹមសារដែលធានាបច្ចុប្បន្នភាពជាប្រចាំមានន័យថា ការដោះស្រាយជាបន្ទាន់ចំពោះបញ្ហាកុមារនៅក្រៅសាលារៀន កុមារអវត្តមានច្រើន កុមារជួបការលំបាកនៅក្នុងគ្រួសារ និងសម្រាប់រាយការណ៍ទៅតាមតម្រូវការរបស់ស្ថាប័នដែលពាក់ព័ន្ធ ។
រួមសេចក្ដីមក ឯកសារការគ្រប់គ្រងស្ថិតិទិន្នន័យព័ត៌មានអប់រំរបស់សាលារៀន មានខ្លឹមសារសំខាន់ផ្ដោតទៅលើការរៀបចំបណ្ដាញសាលារៀន (កម្រិតក្រុម ខ្នងផ្ទះ ភូមិ សាលារៀន) ការរៀបចំផែនទីសិក្សាសាលារៀន (ខ្នងផ្ទះ ភូមិ សាលារៀន) ការគ្រប់គ្រងប្រព័ន្ធរំហូរទិន្នន័យព័ត៌មានកុមារចូលរៀន និងរៀនគង់វង្សក្នុងភូមិសាស្ត្រសាលារៀន ។
ឯកសារនេះ ជាមធ្យោបាយជំនួយស្មារតីដ៏ល្អក្នុងការលើកកម្ពស់គុណភាពអប់រំការគ្រប់គ្រង និងថែរក្សាទិន្នន័យព័ត៌មានអប់រំ ដើម្បីពង្រឹងការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផលប្រកបដោយប្រសិទ្ធភាព និងគុណភាព ។

Post a Comment