ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
ដើម្បីជាកិច្ចចូលរួមអបអរសប្បាយរីករាយក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែក្នុងពេលខាងមុខនេះ ខ្ញុំសូមជូនប្រិយមិត្តគ្រប់គ្នានូវប្រវត្តិនៃពិធីបុណ្យនេះទុកគ្រាន់ជាការអាន លេងកំសាន្តផង និងទុកជាការយល់ដឹងមួយផ្នែកនៃពិធីបុណ្យ ប្រពៃណីខ្មែរយើងផងដែរ ។
ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ
ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែគឺជាពិធីបុណ្យប្រពៃណីរបស់ប្រជារាស្រ្តខ្មែរដែលធ្លាប់ប្រារព្ធធ្វើជា រៀងរាល់ឆ្នាំ តាំងពីបុរាណកាល ។
ប្រភពពិធីបុណ្យប្រណាំងទូក
ប្រវត្តិនៃបុណ្យអុំទូកមានតាំងពីយូរលង់ណាស់មកហើយគឺមានចែងក្នុង
ឯកសាររបស់ប្រវត្តិវិទូបរទេសក៏ដូចជា តាមសិលាចារឹកនៃប្រាសាទអង្គរ ។ សូមបញ្ជាក់ថាអុំទូកនេះមានការបកស្រាយ ប្លែកៗគ្នា ជាច្រើនហើយពិធី ធ្វើក៏មានប្លែកៗគ្នាដែរ ។
តាមសៀវភៅ ជ័យវរ្ម័នទី៧ មានក្នុងវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត ពីដើមចែងថា ៖
នៅសម័យអង្គរនាសតវត្សទី១២កម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់
ដោយព្រះបាទជ័យវរ្ម័នទី៧ស្តេច
ចេញធ្វើសឹកសង្គ្រាមជើងទឹកបង្រ្កាបពួកចាមដោយកងទ័ពទូកជាចំបាំងដោះក្រុងកម្ពុជាឱ្យរួចផុតពីខ្មាំងសត្រូវ
( គ.ស ១១៧៧ – ១១៨១ ) រឿងចំបាំងគ្រានោះមាន ឆ្លាក់នៅ ជញ្ជាំងប្រាសាទបាយ័ន្តនិងបន្ទាយឆ្មារ ។ ក្នុងចំបាំង
នោះគេឃើញមានកងទ័ពទូក ជាច្រើនមហិមាដែលមានព្រះឆាយាលក័្ខនៃព្រះបាទជ័យវរ្ម័នទី៧ប្រថាប់ឈរលើ ទីតាំងនាវាចំបាំងដោយទ្រង់ធ្នូនិងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ ។
តាមឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទំលាប់និពន្ធដោយលោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិតរងខេត្តឃ្លាំងកម្ពុជាក្រោម ៖
សម័យលង្វែកព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គច័ន្ទ១ទ្រង់តាំងពញាតាតងារជាសិទ្ធិភូបាលជាស្តេចត្រាញ់ នៅកម្ពុជាក្រោម ស្រុកបាសាក់ ។ ស្តេចត្រាញ់នេះបានចាត់របៀបរៀបចំការពារ ស្រុកមានដូចតទៅ ៖
ទាហានជើងទឹកចែកជា ៣ក្រុម
_ ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ ។
_ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូច ទូកប្រណាំង សព្វថ្ងៃ ។
_ ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវមានក្តោងមានទ្រង់ទ្រាយដូចទូកបាសាក់ហៅទូក
ទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខតែឥតជញ្ជាំង ។ ល ។ ជាទូទៅដាក់ស្បៀង អាហារសម្រាប់កងទ័ព ។ របៀបហាត់ចំបាំងតាមទំនៀមទំលាប់ស្តេចត្រាញ់ កម្ពុជាក្រោម ស្តេចលើមន្រ្តី៤ទិស ចតុស្តម្ភ ដែលនៅក្រោមឱវាទលោកសិទ្ធិភូបាលស្តេចត្រាញ់ គ្រប់ជំពូកដែលបញ្ញតិច្បាប់សម្រាប់ស្រុក ។ ល ។ កំណត់ថ្ងៃពេញបូរមី ខែកក្តិតរដូវអកអំបុកនោះ មន្រ្តីទាំង៤ទិសត្រូវកេណ្ឌទាហានជើងទឹក ទាំងជើងគោកសមយុទ្ធ មួយថ្ងៃមួយយប់រាល់ឆ្នាំ ។
ចំណែកទាហានជើងទឹកឱ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោរក្នុងខេត្តឃ្លាំងត្បិត
ទីនោះជាទីប្រជុំទឹកគ្រប់ខេត្តនិងទៅ
មកបានស្រួល ។
តាមសៀវភៅនិងឯកសារជាប្រភពទាំងពីរខាងលើនេះអាចសន្និដ្ឋានបានថា
ប្រទេសកម្ពុជាសម័យបុរាណជាប្រទេស
មានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានវិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ព ដែលនេះជាប្រពៃណីជាប់ជារៀងរាល់
ឆ្នាំ ។ យើងអាចសន្និដ្ឋានទៀតថាយើងធ្វើពិធីនេះរៀងរហូត មកពីជាប់តំណរសមយុទ្ធក្នុងសម័យបុរាណនោះឯង ។
តាមឯកសារខ្លះបានសរសេរថា ៖
ពិធីបុណ្យអុំទូកគឺជាបុណ្យប្រពៃណីដ៏ធំមួយនៅប្រទេសកម្ពុជា ។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែលនិងបុណ្យ ប្រចាំរដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្ន ប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង ។
ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិនៃព្រះពុទ្ធជាម្ចាស់ ។ ប៉ុន្តែការបកស្រាយមួយដែល
អាចយកជាការគ្រប់គ្រាន់គឺក្នុងបំណងដឹងគុណដល់ព្រះគង្គានិងព្រះធរណី
ដែលបានផ្តល់ដល់ជីវភាពរស់នៅនិង
សុខមាលភាពចំពោះទឹកដីវិញដែលយើងនាំគ្នាធ្វើឱកករល្អក់ ។
ការបកស្រាយចុងក្រោយនេះគឺវាដូចគ្នាបេះបិទទៅនឹងទំនៀមទំលាប់ព្រហ្មញ្ញ
សាសនាហើយក៏ស្របទៅនឹងស្ថាន
ភាពភូមិសាស្រ្តជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករយើង ។ ពិធីបុណ្យអុំទូកប្រព្រឹត្តទៅនាថ្ងៃ ពេញបូរមីខែកក្តិកស្របទៅនឹងពេលបញ្ចប់រដូវទឹកជំនន់ដែលក្នុងរយះពេលប៉ុន្មាន
ខែមកនេះបានធ្វើឱ្យបឹងបួរទន្លេ
ទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយហើយក៏បញ្ជាក់ថាប៉ុន្មានសប្តាហ៍កន្លង
មកហើយដែលទឹកទន្លេសាបហូរ
ត្រឡប់មកវិញនិងជាក្តីបញ្ជាក់ទៀតផងថាពេលនេះស្រូវក្នុងស្រែកំពុងតែទុំហើយ ។
នៅពេលដែលទឹកទន្លេមេគង្គលេច ជន់ សីហា – វិច្ឆិកាទឹកជំនន់ដ៏សន្ធឹកសន្ធាប់ហូរស្រោចស្រពបឹងបួរតាមរយះទន្លេ សាប ដែលហូរពីត្បូងទៅជើង ។ ដល់រដូវទឹកស្រកដែលចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់តាម ទន្លេសាប ដដែលពីជើងមកត្បូងវិញ ។ ទឹកជំនន់ទន្លេមេគង្គពិសេសជំនន់នៅតាមបឹងបួរមានប្រភពពីប្រទេសទីបេដ៏សែនឆ្ងាយ បានផ្តល់ដល់ជីវភាពស្រែចំការនៅប្រទេសកម្ពុជាយើង ។ ដីល្បាប់ដែលបានដោយសារទឹកជំនន់ ទន្លេមេគង្គនិង បឹងបួរទាំងឡាយបានធ្វើឱ្យដីមានជីរជាតិបង្ករបាននូវធនធានសម្បូណ៌បែប ។ ដំណាំទាំងឡាយ ដែលកសិករខ្មែរ
ធ្វើតាមសង្វាក់នៃទឹកសំរកបានផ្តល់នូវផលយ៉ាងច្រើនរាំងស្កាត់គ្រោះទុរភិក្ស ។ ដូច្នេះហើយបានជាដល់រដូវទឹកសំរក បុរាណខ្មែរ យើងក៏កំណត់យក ថ្ងៃពេញបូរមីខែកក្តិករៀងរាល់ឆ្នាំរៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ
អកអំបុក ដើម្បីសំដែងមនោសញ្ចេតនាដឹងគុណចំពោះ ទន្លេមេគង្គនិងទន្លេសាបដែលបានផ្តល់ជីរជាតិយ៉ាងសំខាន់ បំរើ វិស័យកសិកម្ម ។
ពិធីបុណ្យនេះគេតែងប្រារព្ធធ្វើអស់ថេរវេលា៣ថ្ងៃគឺថ្ងៃ ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកក្តិកនៅតាមដងទន្លេសាប និងកំពង់ផែព្រះបរមរាជវាំង ។
ប្រភពពិធីបណ្តែតប្រទីប
គម្ពីរទាថាវង្ស ភាសាបាលីចែងថា ៖
ព្រះចង្កូមកែវទាំង៤នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ឋាននៅទីទាំង៤គឺ
១ នៅត្រៃត្រឹង្សសួគ៌
២ នៅពិភពនាគ
៣ នៅស្រុកគន្ធា
៤ នៅទន្តបុរះ កលិង្គរដ្ឋ
ភាណវារះបាលីត្រង់ពុទ្ធនមក្ការគាថា ចែងថា ៖
ស្នាមព្រះបាទព្រះសម្មាសម្ពុទ្ធប្រតិស្ឋាន នៅទីទាំង៥គឺ
១ នៅសុវណ្ណមាលិកបពត៌
២ នៅសុវណ្ណបពត៌
៣ នៅសុមនកូដបពត៌
៤ នៅយោនកបុរី
៥ នៅស្ទឹងនម្មទា
ពាក្យសរសើរព្រះបាទ យសបាទេ ទាំងបាលីទាំងសំរាយចែងថា ៖
ព្រះបាទនៃព្រះសម្មាសម្ពុទ្ធប្រតិស្ឋាននៅទីទាំង៥ដូចក្នុងភាណវារះដែរ ។ ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាង នេះបានជាពុទ្ធបរិស័ទ ខេមរជាតិតែងធ្វើពិធីបណ្តែតប្រទីបនៅរាត្រីពេញបូរមីខែអស្សុជក្រោយមកគេប្រារព្ធធ្វើពិធី បណ្តែតប្រទីប នៅរាត្រី១៤ , ១៥ , និង ១រោចខែកក្តិកបូជាចំពោះព្រះចង្កូមកែវនៅពិភពនាគ ព្រះពុទ្ធបាទនៅស្ទឹង នម្មទា និងនៅទីឯទៀតៗដូចពោលខាងលើ ដោយជឿថា ជាកុសលយ៉ាងធំបានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើន រុងរឿងដល់ខ្លួន ដល់រាស្រ្ត និងដល់ប្រទេសជាតិ ។
ប្រភពពិធីបុណ្យសំពះព្រះខែ អកអំបុក
តាមគម្ពីរ បរមត្ថទីបនីអដ្ឋកថាចរិយាបិដក ភាសាបាលីចែងថា ៖
ក្នុងដើមភទ្ទកប្បនេះព្រះបរមពោធិសត្វនៃយើង ទ្រង់យោងយកកំណើតជា សសបណ្ឌិត កំណើតជាទន្សាយ ថ្ងៃ
មួយខែពេញបូរមី សសបណ្ឌិត បានអធិដ្ឋានឧបោសថសីលហើយឧទ្ទិសសមំសះជាទានបរមត្តបារមីដើម្បីបំពេញ ពោធិសម្ភារឱ្យបានត្រាស់ជាព្រះពុទ្ធ ។ ព្រះឥន្ទបានទ្រង់ជ្រាបពីហេតុការណ៍នោះក៏ទ្រង់ក្រឡាព្រះអង្គជាព្រាហ្មចាស់ មកសុំ មំសា សសបណ្ឌិត ជាអាហារ ។ សសបណ្ឌិតពោធិសត្វបានឱ្យព្រាហ្មចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុង ពេលដែលភ្លើងកំពុងឆេះ សន្ធោសន្ធៅ សសបណ្ឌិត ក៏រលាស់ខ្លួនបីដងដើម្បីឱ្យសត្វល្អិតដែលជាប់នឹងរោមជ្រុះចេញ រួចក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម ។ អស្ចារ្យភ្លើងនោះពុំបានឆេះ សសបណ្ឌិតសោះ ឥន្ទព្រាហ្ម ក៏ស្ទុះទៅពរព្រះ ពោធិសត្វ ឡើងទៅដល់មណ្ឌលព្រះច័ន្ទ ហើយទ្រង់យកម្នាងសិលា គូររូបទន្សាយ ហើយឥន្ទព្រាហ្ម អធិដ្ឋានថាសូម ឱ្យរូបទន្សាយពោធិសត្វដែលយើងខ្ញុំគូរនេះនៅ ជាប់រហូតដល់ទីបំផុតកប្ប ។ ដោយអនុភាពទានបរមត្តបារមីនៃ ព្រះពោធិសត្វផង និងសេចក្តី អធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះច័ន្ទរហូតដល់ សព្វថ្ងៃ ។ដោយមានជំនឿតាមរយះរឿងនេះហើយ បានជានៅវេលារាត្រីពេញបូរមីខែកក្តិករៀងរាល់ឆ្នាំខ្មែរយើងយកនំចំណី មានអំបុក ចេក ជាដើមមកបូជាព្រះច័ន្ទហៅថាពិធីបុណ្យសំពះព្រះខែ អកអំបុក ។

Post a Comment