ប្រវត្តិតាព្រហ្ម ដែលមាននៅតាមប្រាសាទបុរាណនានា ក្នុងទឹកដីមហានគរ
ប្រវត្ដិតាព្រហ្ម
ពាក្យ និង ឈ្មោះតាព្រហ្ម យើងតែងតែលឺសូរជាញឹកញាប់ នៅក្នុងវប្បធម៌ និង អរិយធម៌ខ្មែរ ហើយប្រាសាទខ្មែរមួយ ចំនួនក៏មានឈ្មោះ ជាប្រាសាទតាព្រហ្មដែរ។
តាព្រហ្មនេះ មិនមែនជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនានោះទេ នៅក្នុងពង្សាវតារខ្មែរយើងអាចកត់សំគាល់ឃើញមានតួអង្គតា ព្រហ្មដល់ទៅពីរ មួយគឺតាព្រហ្មណ៍ ឬអង្គព្រហ្មណ៍ ព្រះរាជបុត្រព្រះកេតុមាលា និង មួយទៀតគឺ តាព្រហ្មឈ្មួញគោ(1) ដែលជាព្រះមហា ក្សត្រក្នុងសម័យក្រោយ។
អង្គព្រហ្ម
កាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលាបានធ្វើដំណើរតាមទន្លេ ចេញក្បួនទូកពីព្រះមហានគរ យាងទៅក្រសាលក្នុងភូមិភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងខេត្ដទន្លេបាទី។ ចៅហ្វាយខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួង បាននាំគ្នារៀបចំសង់ដំណាក់ថ្វាយព្រះអង្គ នៅជាប់មាត់ទន្លេបាទី អ្នកតូចអ្នកធំជិតឆ្ងាយ មានទាំងសេដ្ឋី មានទាំងប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់បាននាំគ្នាយកដង្វាយសួយសារអាករមកថ្វាយ និងគាល់ព្រះអង្គ ក្នុងចំណោមនោះ នាងពៅ បុត្រីមហាសេដ្ឋី ក៏បានធ្វើដំណើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូបឆោមលោមពណ៌សម្ជស្ស សមស្អាតស្រស់ល្អល្អះ លើសផុតនារីទាំងពួង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏រំភើបចាប់ចិត្ដស្នេហា និយាយផ្ដោះផ្ដងសាកសងឥតរុញរា។ ចំណែកសេដ្ឋីជាឳពុកម្ដាយ កាលបើយល់ឃើញជាក់ច្បាស់ថាស្ដេចបានចាប់ចិត្ដស្រលាញ់បេតីកូន ក្រមុំរបស់ខ្លួនហើយមានសេចក្ដីរីករាយសោមនស្សឥតឧបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះមហាក្សត្រ ទុក អោយធ្វើជាភិលៀងបំរើព្រះអង្គតាមតែព្រះហរិទ័យ។ ព្រះកេតុមាលាបានរស់នៅជាមួយនាងពៅ អស់ជា ច្រើនខែរហូតទាល់តែព្រះនាង ទ្រង់គភ៌
ថ្ងៃមួយព្រះអង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញ ដោយនឹកអាណិតអាសូរដល់មាតាបិតាក្មេកដែលកាន់តែចាស់ជរា ព្រះកេតុមាលាមិនដាច់ចិត្ដនាំនាងពៅទៅមហានគរជាមួយទេ ម្យ៉ាងវិញទៀត នាងពៅទ្រង់គភ៌ផង ដែលជាហេតុនាំមកនូវផលវិបាកផ្សេងៗ ក្នុងការធ្វើដំណើរ។ មុននឹងចេញដំណើរ ព្រះអង្គបានប្រទានទ្រព្យធនជាច្រើនដល់ឳពុក ក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះអង្គបានដោះព្រះទំរង់មួយវង់ពីម្រាមដៃ ប្រទានហុយទៅអោយ ទុកជាចំណងដៃ និង ភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែលនឹងត្រូវប្រសូត្រ។
ឆ្នាំជូត នាងពៅប្រសូត្រ បានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថាអង្គព្រហ្ម។ ឈ្មោះអង្គព្រហ្មមាននៅតែក្នុង ពង្សាវតារសម្ដេចវាំងជួនមួយតែប៉ុណ្ណោះ រីឯពង្សាវតារឯទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុចនេះទេ។
ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់ មិនបានយល់ស្របចុះសំរុងគ្នាទេ។ ឯកសារនិមួយៗ សុទ្ធតែកត់ត្រាប្រវត្ដិផ្សេងៗខុសអំពីគ្នា ពង្សាវតារសម្ដេចវាំងជួនបានបញ្ជាក់ថា ព្រះកេតុមាលា និងព្រះនាងពិនសុវណ្ណបាន បុត្រច្បងមួយឈ្មោះ ទេវង្សកុមារ អង្គព្រហ្មជាបុត្រទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះតេតុមា លាជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោសុមកេស្សរា ដែលបានប្រសូត្រក្នុងឆ្នាំម្សាញ់។
កាលនោះ អាយុបាន២១ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាងពៅ ដើម្បីសុំធ្វើដំណើរទៅព្រះមហានគរ រកចូលជួបព្រះបិតា។ នាងពៅជាម្ដាយបានយល់ព្រមទៅតាមបំណងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេតុមាលា ទុកប្រគល់អោយកូន សំរាប់ធ្វើជាសាក្ខីភាពបញ្ជាក់ថា អង្គព្រហ្មជាកូនព្រះមហាក្សត្រពិតមែន។ ក្រាបថ្វាយបង្គំលាម្ដាយស្រេចហើយកាលណា អង្គព្រហ្មដោយមានអ្នកបំរើ ៩នាក់ហែហមអមដំណើរផង នាំគ្នាជិះសេះធ្វើដំណើរសំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្មបានចូលទៅគាល់បិតា ហើយរៀបរាប់គ្រប់អស់ហេតុផល និងគ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសណ្ដាប់តាមដំណើរ។ ទ្រង់ជ្រាបអស់សេចក្ដី ព្រះមហាក្សត្រ គ្មានក្ដីមន្ទិលសង្ស័យអ្វីឡើយ។ ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួកសេនា អាមាត្យរៀបចំសាងប្រាសាទមួយយ៉ាងល្អប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារ សម្ដេចវាំងជួន គឺប្រាសាទអង្គព្រហ្ម ដែលបន្ទាប់មកក្លាយទៅជាប្រាសាទតាព្រហ្មរហូតដល់សព្វថ្ងៃ។ ចំណែកឯអង្គព្រហ្មវិញ ជាមួយ នឹងបង ព្រះទេវង្ស និងប្អូនព្រះទេវេស ព្រះអង្គនៅបំរើបិតា ជារៀងរាល់ថ្ងៃ ឥតបីហ៊ានធ្វេសប្រហែសឡើយ។
ថ្ងៃមួយ ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រទេវង្ស និងព្រះទេវេស សុទ្ធតែមាន ម្ដាយក្រុមគ្រួសារនៅក្បែរជុំជិតគួរអោយកក់ក្ដៅសប្បាយរីករាយណាស់ លើកលែងតែអង្គព្រហ្ម ដែលនៅកំព្រាដាច់ស្រយាលឆ្ងាយអំពីម្ដាយ និងក្រុមគ្រួសារញាតិសន្ដាន គិតឃើញដូច្នេះ ព្រះកេតុមាលាក៏សំរេចចិត្ដ តែងតាំងអង្គព្រ ហ្មជាព្រះវង្សអន្តិកចៅហ្វាខេត្ដបាទី។ ដូច្នេះអង្គព្រហ្ម និងមានឱកាសវេលា ថែរទាំទំនុកបំរុងម្ដាយផង គឺនៅឆ្នាំមមី ក្នុងព.ស ៩២៦ ត្រូវជាគ.ស៣៨២ កាលនោះអង្គព្រហ្មបានអាយុ៣១ឆ្នាំ។
អង្គព្រហ្ម បានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយត្រជាក់ត្រជុំ។ ព្រះអង្គបានកសាងសង់ប្រាសាទមួយអំពីថ្ម នៅនាមាត់ទន្លេបាទី ផ្នែកខាងត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិចព្រះអ ង្គបានសាងប្រាសាទមួយទៀតសំរាប់ថ្វាយដល់ម្ដាយព្រះអង្គ គឺនាងពៅ ដើម្បីទុកធ្វើជាកន្លែងសក្ការៈ គោរពបូជា។ រហូមកដល់សព្វថ្ងៃ នៅស្រុកទន្លេបាទីក្នុងខេត្ដតាកែវ ប្រាសាទអង្គព្រហ្មបានក្លាយឈ្មោះទៅជាប្រាសាទតាព្រហ្ម ហើយប្រាសាទនាងពៅ ទៅជាប្រាសាទយាយពៅ។
ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេងនិទានដែលគេធ្លាប់បានកត់ត្រាទុកមកដែរ។ រឿងព្រេងនិទាននេះបានដំណាលថា កាលនោះ ថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេត្ដទន្លេបាទី។ នៅទីនោះមាននារីក្រមុំម្នាក់ឈ្មោះនាងខ្មៅ ខ្លាំងពូកែខាងបោកចំបាប់។ នាងបានប្រកាសថាសុខចិត្ដយកមកធ្វើជាប្ដី បុរសណាដែលមានសមត្ថភាពអាចយកជ័យជំនះលើនាងបាន។ ដឹងលឺសូរដូច្នោះ ព្រះមហាក្សត្រខ្មែរព្រះកេតុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់ នឹងនាងខ្មៅ នាងខ្មៅមិនអាចយកឈ្នះលើព្រះអង្គបានឡើយ។ នៅទីបំផុត នាងសុខចិត្ដចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើព្រះអង្គរៀងដរាបមក។ ជាមួយ នឹងព្រះកេតុមាលា ព្រះនាងខ្មៅបានព្រះរាជបុត្រមួយអង្គព្រះនាមព្រហ្មកុមារ។
ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរ ដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញនៅតាមដងមាត់ទន្លេបាទី ព្រះអង្គបានជួបនឹងនាងពៅ កូនក្រមុំសេដ្ឋី ដែលមានសម្ជស្សសំរស់បំព្រង សែនសមស្អាតល្អឥត ខ្ចោះ នឹងរកនារីឯណាមកប្រៀបផ្ទឹមប្រដូចមិនបានឡើយ ព្រះអង្គក្រលេកឃើញភ្លាម ក៏ចាប់ចិត្ដប្រតិព័ទ្ធស្នេហាមួយរំពេច ឥតមានបង្អង់អោយខាតពេលយូរ ព្រះអង្គបានចាត់អោយចាស់ទុំចូលស្ដីដណ្ដឹង ស្នើសុំរៀបចំអភិសេកជាមួយ នាងពៅ តាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។
ប៉ុន្ដែបើតាមការនិទាន ដែលមានតៗគ្នាមក គេបានដឹងថាកាលនោះ ស្នេហារវាងព្រះព្រហ្មកុមារ និង នាងពៅមិនមែនបានសំរេចដោយងាយៗនោះទេ គឺមានលក្ខណ្ឌមួយដែលកំណត់ អោយមានការប្រកួតប្រជែងគ្នាជាមុនសិន រវាងអង្គព្រហ្ម និង នាងពៅ ក្រុមបុរសរបស់អង្គព្រហ្ម និងក្រុមនារីរបស់នាងពៅ ត្រូវនាំងគ្នាប្រណាំងសង់ប្រាសាទមួយអោយហើយ ក្នុងរយៈពេលតែមួយយប់មុនថ្ងៃរះ។ គឺត្រូវអោយហើយចប់នៅពេលណាដែលផ្កាយព្រឹករះ។
ពេលទៀបជិតភ្លឺ តែផ្កាយព្រឹកមិនទាន់រះទេ ក្រុមស្រ្ដីបានប្រើល្បិច បង្ហូតភ្លើងគោមបញ្ឆោតធ្វើអោយមើពីចំងាយ ឃើញជាក់ជាផ្កាយព្រឹក។ ឃើញដូច្នេះ ក្រុមបុរសដែលស្ថិតនៅក្រោមបញ្ជារបស់អង្គព្រហ្ម ក៏នាំគ្នាឈប់សំរាក លែងសង់ប្រាសាទតទៅទៀត។ ចំណែកខាងនាងពៅវិញ គេនៅតែនាំគ្នាខំប្រឹងប្រែងបន្ដការសង់ប្រាសាទរហូតទាស់តែហើយ។ ត្រង់នេះហើយដែលចាស់ៗ តែងតែនិយាយពោលតៗគ្នាមកដល់សព្វថ្ងៃថា ដោយសារបុព្វហេតុនេះ ទើបបានជាយើងឃើញប្រាសាទតាព្រហ្មសង់មិនទាន់ហើយ មានដុំថ្មនៅគរពាសវាលពាសកាល គឺមានតែប្រាសាទយាយពៅទេ ដែលបានសង់ហើយ ចប់ស្រេចបាច់ដោយត្រឹមត្រូវ។
តាព្រហ្មឈ្មួញគោ
តាព្រហ្មមួយទៀត នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ គឺតាព្រហ្មឈ្មួញគោ។ តាព្រហ្មឈ្មួញគោជាព្រះមហាក្សត្រមួយព្រះនៃ ប្រទេសកម្ពុជាពង្សាវតាររបស់សម្ដេចវាំងជួន មិនបានរៀបរាប់និយាយអំពីស្ដេចអង្គនេះទេ តែពង្សាវតារខ្លះទៀត ដូចពង្សាវតារវត្ដទឹកវិលជាដើម បានលើកយកប្រវត្ដិព្រះអង្គមកអធិប្បាយយ៉ាងពិស្ដារ។
កាលនោះ ក្រោយដែលសោយរាជ្យសម្បត្ដិ នៅប្រទេសកម្ពុជាបាន៤៩ឆ្នាំ ស្ដេចតាក្រែង ឬព្រះបាទសិង្ហក័ង្ហា ក្សត្រខ្មែរទី២២ បានចូលទិវង្គតក្នុងព្រះជន៨៦វស្សា បុត្ររបស់ព្រះអង្គព្រះនាមសេន្នករាជ ឬ ស្ដេចពាល ដែលទើបតែអាយុ ១៦ឆ្នាំ បានឡើងសោយរាជ្យបន្ដ សោយរាជ្យបាន១០ឆ្នាំ ស្ដេចពាលក៏ចូលទីវង្គតទៀត ដោយគ្មានទុកនូវបុត្រាបុត្រីសំរាប់បន្ដរាជ្យឡើយ។ នៅចំពោះព្រឹត្ដិការណ៍ដូច្នេះ នាម៉ឺនមុខមន្រ្ដីទាំងឡាយនាំគ្នារៀបចំកោះប្រជុំអស់ព្រះរាជ្យវង្សានុវង្ស ដើម្បីជ្រើសរើសរកស្ដេចអង្គណាមួយ ដែលមានសមត្ថភាពបុណ្យបារមីអាចនឹងឡើងសោយរាជ្យសម្បត្ដិគ្រប់គ្រងដឹកនាំប្រទេសខ្មែរតទៅអានាគត។
និទានកាលនោះវិញ នៅស្រុកឈើទាលប្រអោប ក្នុងខេត្ដសំរោងទង មានប្ដីប្រពន្ធពីរនាក់រស់នៅដោយក្ដីសុខសាន្ដ ប្ដីឈ្មោះប្រាជ្ញ ប្រពន្ធឈ្មោះនាងតន់។ ក្នុងឆ្នាំម្សាញ់ ព.ស១៣៩២ត្រូវជាគ.ស៨៤៩ បើតាមពង្សាវតារវត្ដទឹកវិល នាងតន់សំរាលបានកូនប្រុសមួយ អាយុទើបតែបានប្រមាណបីខែ ស្រាប់តែទារកនោះបាត់ខ្លួន ដោយអាថិកំបាំងជាទីបំផុត ទោះបីជាគេខំរកដូម្ដេចក៏រកមិនឃើញដែរ។
៣៥ឆ្នាំកន្លងមក បុរសម្នាក់ចេញមុខលេចមករកជួបអ្នកប្រាជ្ញ និង នាងតន់ ដោយបញ្ជាក់ថា ខ្លួននេះហើយជាកូន ខ្លួនមកនេះគឺដើម្បីបំរើឳពុកម្ដាយដែលកាន់តែចាស់ជរា បុរសជាកូនបានរៀបរាប់ជំរាបជូនមាតាបិតា អំពីបុព្វហេតុនៃ ការបាត់ខ្លួន និងព្រឹត្ដិការណ៍អស្ចារ្យ ដែលអ្នកសច្ចំបានរើសយកទៅចិញ្ចឹម បង្ហាត់បង្រៀនអប់រំប្រៀនប្រដៅអស់គ្រប់មុខវិជ្ជា វេទមន្ដសីលសាស្រ្ដដែលធ្វើអោយខ្លួនគេមានកំលាំងពលំមាំមួនខ្លាំងក្លាស្មើនឹងដំរីសារប្រាំពីរ។ បានយល់ឃើ ញដឹងលឺដូច្នេះបុរសប្ដីប្រពន្ធ នាំគ្នាខំសង្កេតពិនិត្យមើលរូបរាងអាកប្បកិរិយារិកពារនាយកំលោះនោះ ហើយក៏មានជំនឿជឿជាក់ថាពិតជាកូនរបស់ខ្លួនប្រាកដមែន។ អ្នកប្រាជ្ញ និង នាងតន់ បានដាក់ឈ្មោះអោយថា ព្រហ្ម។ ចៅព្រហ្មមានកំពស់៦ហត្ថ(2)។
ថ្ងៃមួយ ឳពុកម្ដាយទាំងពីរនាក់ នឹកគិតចង់រៀបចំទុកដាក់កូនចៅអោយមានគ្រួសារ គាត់បាននាំគ្នាចូលទៅសុំចងស្ពានមេត្រី ស្ដីដណ្ដឹងនាងកែសនី បុត្រីពញាស្រី និងនាងកែវទុកដាក់ជាភរិយាគូគាប់ចៅព្រហ្ម។ ចៅព្រហ្មអាយុបាន៥៨ឆ្នាំ ឳពុកម្ដាយចែកស្ថានចាកចោលទៅដោយទុកគោញីមួយនឹម សំបុរត្នោត និងពណ៌សជាកេរ្ដិ៍។ ពីថ្ងៃនោះមក ចៅ ព្រហ្ម និង នាងកែសនី ពីរនាក់ប្ដីប្រពន្ធ រកស៊ីទិញគោលក់គោ រហូតទាល់តែមានបានទ្រព្យសម្បត្ដិធនធានសំបូណ៌ហូរ ហៀរយ៉ាងច្រើន មានមនុស្សខ្ញុំកំដរ បំរើដល់ទៅ៥០០នាក់ អ្នកស្រុកអ្នកភូមិបានដាក់ឈ្មោះអោយថា តាព្រហ្មឈ្មួញគោ។
សម័យកាលមួយ តាព្រហ្ម និង ភរិយានាំមនុស្សម្នា ខ្ញុំបំរើចេញទៅលក់គោនៅតំបន់ក្រៅ។ ទៅដល់តំបន់ថ្ពង គេនាំគ្នាឈប់សំរាកយកកំលាំងក្រោមដើមឈើទាល នាងកែសនីចាប់ផ្ដើមដាំស្លចំឥនអាហារបាយទឹក គ្រានោះ តាព្រហ្មដែលផ្អែកខ្នងទៅលើដើមឈើទាលងើបក្បាលក្រលេកមើលលើស្រាប់តែប្រទះឃើញពស់វែកធំពីរ មួយឈ្មោលមួយញី ធំដូចដើមត្នោតប្រវែងប្រហែល១២ព្យាម(3) កំពុងតែរួតរិតរមូលខ្លួនខ្មាញ់រួមរក្សសង្វះគ្នាលើមែកឈើ។ តាព្រហ្មក៏ស្ទុះទៅរើសចាប់យកដុំថ្មមួយផ្ទាំងធំយ៉ាងធ្ងន់ គប់ចោលសំដៅសំលាប់ពស់វែកទាំងពីរ រំពេចនោះទេវតានៅដើមជ្រៃដែលថែរក្សាទឹកដីព្រៃភ្នំក៏តំណែងខ្លួនជាសមណសង្ឃនិមត្ដដើរតំរង់មករកតាព្រហ្ម។ តាព្រហ្មនិងនាងកែសនីរីករាយណាស់ បាននិមន្ដព្រះសង្ឃអោយចូលទៅគង់ ហើយពិតទូលលោកអំពី ហេតុការណ៍ដែលទើបតែកើតមាន។ ព្រះសមណបានមានពុទ្ធដិការបញ្ជាក់ថា ពស់ទាំងពីរនេះជាពស់វែកភ្នំ ហើយក៏ជាពស់របស់ព្រះអង្គ។ ព្រះអង្គបានបន្ដទៅទៀតថា ពស់វែកភ្នំទាំងពីរចង់សាកល្បងមហិទ្ធិរិទ្ធជាមួយនិងតាព្រហ្ម។ ឥឡូវពស់វែកភ្នំនោះចាញ់ហើយ ដូច្នេះក្នុងរយៈពេលមួយឆ្នាំទៀត តាព្រហ្ម និងមានសំណាងដល់ពេលបានឡើងសោយរាជ្យសម្បត្ដិប្រទេសកម្ពុជា ហើយនឹង បានការពារលើកស្ទួយតំលើងព្រះពុទ្ធសាសនាជាមិនខាន។ មានពុទ្ធដិការទស្សន៍ទាយចប់ដល់ត្រឹមនេះ ព្រះសាមណេរ និងពស់វែកភ្នំទាំងពីរក៏បំបាំងខ្លួនបាត់មួយរំពេចទៅដែរ។
តាព្រហ្មនឹកឆ្ងល់ណាស់ ក៏សំរេចចិត្ដមិនធ្វើដំណើរនាំគោទៅលក់ឯកំពង់សោមទេ។ គាត់នាំប្រពន្ធ អ្នកបំរើ និងគោ ត្រលប់មកកោះឫស្សីកែវវិញ។ ធ្វើដំណើរមកដល់ស្ទឹងទទឹងថ្ងៃ គាប់ជួនពេលព្រលប់យប់មកដល់ តាព្រហ្មនាំគ្នាឈប់សំរាកនៅទីនោះ យប់នោះតាព្រហ្មសុបិនឃើញ ព្រះមួយអង្គយកព្រះអាទិត្យមកប្រគល់អោយគាត់។ ងើបភ្ញាក់ពីនិន្រ្ទា តាព្រហ្មនឹកពិផលក្នុងចិត្ដណាស់ នាំភរិយាចុះទូកអុំទៅវត្ដកោះស្លាកែត ដើម្បីសុំលោកគ្រូចៅអធិការទស្សន៍ទាយមើលជោគជតាវាសនារបស់ខ្លួន។ មកដល់ទន្លេបួនមុខ ភ្លៀងព្យុះសង្ឃរាមួយយ៉ាងធំបានបោកបក់មកលើ ធ្វើអោយទូកតាព្រហ្មលិចលង់កណ្ដាលទន្លេ។ រហ័យដូចភ្លេកបន្ទោរ តាព្រហ្មចាប់កញ្ឆក់ដៃនាងកែសនីហក់លោតផ្លោតទៅដល់ត្រើយ។ កន្លែងនោះមានឈ្មោះថា ជ្រោយតាព្រហ្ម ជាប់រហូតមកដល់សព្វថ្ងៃ។
ឆ្លងផុតគ្រោះថ្នាក់លង់ទូកហើយ តាព្រហ្ម និង ភរិយានាំគ្នាធ្វើដំណើរបន្ដទៅទៀត។ មកដល់ស្រុកកៀនស្វាយក្នុង ស្រាប់តែមានខ្លាបង់បត់ពីរ ចេញមកដេញខាំរកស៊ីប្ដីប្រពន្ធទាំងពីរ។ ប៉ុន្ដែតាព្រហ្មរហ័សជាង ចាប់ដំបងវាយសំលាប់ខ្លាទាំងពីរ នោះបានដូចសេចក្ដីប្រាថ្នា។ បន្ទាប់មកគាត់លីខ្លាទាំងពីរយកទៅប្រគេនលោកគ្រូមេវត្ដ។
សង្កេតមើលឃើញ និង ស្គាល់គ្រប់អស់ភិនភាគនិស្ស័យតាព្រហ្ម លោកគ្រូចៅអធិការយល់ស្គាល់ច្បាស់ថា តាព្រហ្មជាអ្នកមានបុណ្យដែលត្រូវសោយរាជ្យក្នុងប្រទេសកម្ពុជា និងត្រូវលើកស្ទួយតំកើងព្រះពុទ្ធសាសនាទៅអនាគត។ តែតាព្រហ្មមិនបានអាយុវែងទេ ពីព្រោះគាត់មានកម្មពៀរវេរា ដោយបានសំលាប់ពស់ទាំងពីរ និងខ្លាទាំងពីរ។ ព្រះគ្រូចៅអធិការ បានមានពុទ្ធដិការបញ្ជាក់ប្រាប់តាព្រហ្មថា គាត់នឹងបានឡើងសោយរាជ្យ ហើយនិងត្រូវការពារព្រះពុទ្ធសាសនា។ ព្រះសង្ឃបានចង្អុលបង្ហាញ អោយធ្វើដំណើរតំរង់ទៅតាមទិសខាងជើងឆៀងខាងកើតនោះនឹងបានសំរេចដូចសេចក្ដីប្រាថ្នាជាមិនខាន។
ឆ្នាំរកាព.ស១៤៩៤ត្រូវជាគ.ស៩៥១ តាព្រហ្មអាយុបាន១០២ឆ្នាំ។ គ្រានោះ តាព្រហ្មនិងភរិយា ព្រមទាំងខ្ញុំកដរប្រុសស្រី នាំហ្វូងគោឆ្លងកាត់ទន្លេទៅដល់ភូមិអារិយក្សត្រ បន្ដទៅដល់ពាមផ្កាយម្រេច ឆ្លងទៀតទៅដល់ស្រុកជីរោ សព្វថ្ងៃ គឺស្រុកត្បូងឃ្មុំ រហូតទៅដល់ខេត្ដកំពុងចាម និងកំពង់សៀម(4) តាព្រហ្មនិងភរិយានាំគ្នារៀបចំសង់ទីលំនៅនៅទីនេះ ហើយប្រកបមុខរបរកសិកម្មធ្វើស្រែចំការ និង ចិញ្ចឹមគោ។
ថ្ងៃមួយ តាព្រហ្មនាំខ្ញុំកំដរ និង គោទៅលក់ឯមហានគរ។ គ្រានោះ ព្រះឥន្រ្ទព្រះព្រហ្មទេព្តាតូចធំ គុណបុណ្យបារមី និង វត្ថុស័ក្ដិសិទ្ធទាំងឡាយបានបង្កើតធ្វើអោយស្នូរជើងគោ ត្រដោកលាន់លឺសូរគគ្រឹកគគ្រេងទ្រហឹងអ៉ឹងកង ខ្ទខ្ទារសុះសាយពាសពេញព្រៀបមកលើមហានគរ។ សព្វអស់នាម៉ឺនមុខមន្រ្ដី និងប្រជាពលរដ្ឋ ដែលកំពុងតែដោះស្រាយបញ្ហា ស្នងរាជ្យបន្ដពីស្ដេចពាល ឬព្រះសេណ្ណ័ករាជ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខំងាកក្រលេកសំលឹងមើលទៅតាមទិស ដែលលឺសូរស្នូរសំលេង ក៏ស្រាប់តែឃើញមានអន្ទចន្ទប្រាំពីរជាន់ ប្រក់ព្រំការពារពីលើតាព្រហ្ម ដូចជាគេបាំងក្លស់អោយ។ ក្លស់អន្ទចន្ទនោះ មានពណ៌ចំរុះ ខៀវ ស បៃតង ក្រហម លឿង មើលទៅគួរអោយអស្ចារ្យសំបើមពេកក្រៃ។
ដោយយល់ឃើញថា តាព្រហ្មជាមនុស្សមានបុណ្យបារមី មានអាយុវែងជាងមនុស្សធម្មតា ប្រជានុរាស្រ្ដខ្មែរទូទៅ ព្រមទាំងនាម៉ឺនមុខមន្រ្ដីបានចុះសំរុងមូលមតិគ្នា សុំអោយគាត់ឡើងគ្រប់គ្រងរាជសម្បត្ដិប្រទេសកម្ពុជា។ តាព្រហ្មឈ្មួញ គោបាននាំមកនូវសេចក្ដីសុខក្សេមក្សាន្ដសន្ដិភាពចំរុងចំរើន គ្រប់ប្រការដល់ប្រទេសជាតិ។ ព្រះអង្គបានទទួលគោ រម្យនាម ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ។ សោយរាជ្យបាន៦ឆ្នាំព្រះអង្គបានចូលទិវង្គតក្នុងព្រះជន្ម១០៨វស្សា។ ពង្សាវតារ វត្ដទឹកវិលបានបញ្ជាក់ថា ព្រះអង្គបានកសាងប្រាសាទជាច្រើន ដូចជាប្រាសាទតាព្រហ្មជាដើម។
ព្រឹត្ដិការណ៍ក្នុងរាជ្យ ព្រះកេតុមាលា
ដូចដែលយើងបានអធិប្បាយ ពីខាងដើមរួចមកហើយ អង្គព្រហ្មមានបងប្រុសម្នាក់ និង ប្អូនប្រុសម្នាក់ដែលមានម្ដាយខុសគ្នា តែមានឳពុកតែមួយ គឺព្រះកេតុមាលា។ ក្នុងចំណោមបុត្រទាំងបីអង្គនេះ គ្មានអង្គណាមួយបានសោយរាជ្យបន្ដ ពីព្រះបិតា ព្រះបាទកេតុមាលាឡើយ។
ព្រះអង្គទេវង្សកូនច្បង បានប្រសូត្រក្នុងឆ្នាំជូត ហើយសុគតនៅឆ្នាំរកា ក្នុងព្រះជន្ម៨២ឆ្នាំ។ ដោយព្រះអង្គអារឹសកូន ព្រះអង្គគ្មានកូនចៅសំរាប់បន្ដព្រះរាជវង្សទេ។ ព្រះអង្គទេវេសបុត្រពៅបានប្រសូតក្នុងឆ្នាំម្សាញ់ ហើយបានសុគតនៅឆ្នាំជូត ក្នុងព្រះជន្ម៩៥វស្សា។
ចំពោះប្រវត្ដិព្រះកេតុមាលា ពង្សាវតារវត្ដទឹកវិល បានសរសេររៀបរាប់បន្ថែមយ៉ាងក្បោះក្បាយជាច្រើនទៀត។ ព្រះកេតុមាលា ដោយសារព្រះឥន្រ្ទាធិរាជ បានធ្វើអន្ដរាគមយាងចុះមកស្រោចទឹកអភិសេកថ្វាយ(5) ព្រះអង្គមានព្រះជន្មយឺនយូរណាស់។ ម្យ៉ាងវិញទៀតដោយសារព្រះជន្មវែងយឺនយូរដ៏អស្ចារ្យនេះ ព្រះកេតុមាលាត្រូវមានមហេសី ស្រីស្នំមីនុំមីនាង ភីលៀងទាំងអស់ប្រាំជំនាន់ ជំនាន់ទីមួយ ក្នុងឆ្នាំឆ្លូវ និងខាល ត្រូវជាឆ្នាំ១០២-១០៣ មហាសករាជ ជំនាន់ទី២ ក្នុងឆ្នាំរកា ត្រូវជាឆ្នាំ១៥៧ ម.ស និងបន្ទាប់មកក្នុងឆ្នាំ១៥៨-១៥៩ម.ស ជំនាន់ទី៣ ក្នុងឆ្នាំមមែត្រូវជាឆ្នាំ២០៤ម.ស និងក្នុងឆ្នាំ២០៥ -២០៦ម.ស ជំនាន់ទី៤ ក្នុងឆ្នាំថោះត្រូវជាឆ្នាំ២៦០ម.ស និងក្នុងឆ្នាំ២៦១-២៦២ម.ស និងជំនាន់ទី៥ ជាជំនាន់បង្ហើយ ក្នុងឆ្នាំមមែ ត្រូចជាឆ្នាំ៣០០ម.ស និង ៣០១-៣០២ម.ស។ ព្រះអង្គមានព្រះរាជបុត្រាបុត្រីជាច្រើន ដែលព្រះអង្គចែកចាយអោយមានងារតំណែង និងប្រគល់បេសកម្មអោយទៅត្រួតត្រាទឹកដីខេត្ដខ័ណ្ឌ ក្នុងព្រះរាជណាចក្រផ្សេងៗពីគ្នា។
នៅឆ្នាំច ៣៦៣ម.ស ជាមួយ និង អ្នកម៉ែនាងមាលាបទុម ព្រះកេតុមាលា បានមានបុត្រីមួយអង្គព្រះនាមបទុមមាលា អាយុ១៦ឆ្នាំ ព្រះនាងត្រូវបានរៀបចំអភិសេកជាមួយនឹងព្រះអង្គធនញ្ជ័យ ដែលជាកូនរបស់ព្រះអង្គកែវ(6)។
ក្នុងរាជព្រះអង្គ គេកត់សំគាល់ដឹងថា ស្ដេចចាមដែលចំណុះព្រះមហាក្សត្រខ្មែរ ហើយដែលគ្រប់គ្រងខេត្ដបាទី បាយ៉ង់កោ លើកដែក បាសាត ស្លាកែត និង ត្បូងឃ្មុំ បានបះបោរប្រឆាំងមិនព្រមគោរពតាមបទបញ្ជាកូនព្រះកេតុមាលា។ ចំបាំងរាំងជលរវាងខ្មែរ និងចាមក៏កើតផ្ទះឡើងយ៉ាងខ្លាំងក្លា។ ស្ដេចចាមទាំងប៉ុន្មាន ត្រូវបរាជ័យ ហើយត្រូវក្សត្រខ្មែរសំលាប់ ដេញកំចាត់ចោលអស់ លើកលែងតែស្ដេចចាមស្រុកបាសាត និងស្រុកស្លាកែត ដែលបានគេចរត់រួចខ្លួន។
ព្រឹត្ដិការណ៍មួយទៀត ដែលគេអាចចងចាំបាននោះ គឺនៅឆ្នាំ១៥ម.ស ព្រះកេតុមាលាបាននាំពលរេហ៍ និងទ័ពដំរីទៅក្រសាលលេងនៅភ្នំដងរែក។ ព្រះអង្គបានទទួលដំណឹងមកថា មានដំរីពីរធំៗ មានភ្លុកវែងល្អ ហើយមានសំបុរពណ៌ស ទៀត។ ដំរីនីមួយៗ មានដំរីស្ដប្រាំបីឥតភ្លុក ចាំបំរើរកចំណីអាហារយកមកអោយ។ ក្រៅពីនេះ មានហ្វូងដំរីពីរផ្សេងទៀត ចាំថែរក្សាការពារដំរីសទាំងពីរ។ ព្រះកេតុមាលាទ្រង់សព្វព្រះទ័យអោយហ្មដំរីខ្មែរ លាវ ភ្នង រៀបចំចេញទៅទាក់ដំរី សទាំងពីរ។ ក្នុងគ្រាដែលចាប់បានដំរីសទាំងពីរ ស្រាប់តែមានដំរីព្រៃមួយយ៉ាងធំកំពស់ ១២ហត្ថ មានភ្លុកវែង បោលសំរុកយ៉ាងលឿនស្លេវសំដៅទៅបុកដំរីជំនិះព្រះកេតុមាលា ក្នុងខណៈនោះព្រះអង្គក៏ដកព្រះខ័នរាជរតនមង្គលកាប់សំលាប់ដំរីនោះដាច់ជាបីកំណាត់។ អភូតហេតុដ៏ចំលែកក្នុងឱកាសនោះ គឺព្រះខ័នរាជ ដែលធ្វើដោយព្រះឥន្រ្ទាធិរាជ សំរាប់ទុកមើលប្រផ្នូលប្រទេសជាតិ ត្រូវកោងរិចរិល។ ទតឃើញដូច្នោះ ព្រះកេតុមាលាព្រះអង្គកើតមានសេចក្ដីសោកសង្រេង មានទុក្ខព្រួយក្នុងចិត្ដជាខ្លាំង។ ពីព្រោះព្រះអង្គយល់ថា តទៅអនាគត ស្ដេចខ្មែរដែលសោយរាជ្យបន្ដពីព្រះអង្គ មិនសូវមានបុណ្យបារមី និងសមត្ថភាពគ្រប់គ្រាន់ឡើយ។ ភាពចលាចលច្របូកច្របល់ អន្ដរកប្ប និងកើតមានពាសពេញស្រុកខ្មែរ។ ប្រទេសជិតឆ្ងាយ នឹងឆ្លៀតឱកាសនេះ លួចប្លន់យកទឹកដីខ្មែរជាមិនខាន។ ដោយការឈឺចុកចាប់ ព្រួយបារម្ភខ្លាំងពេកចំពោះអាយុជីវិត អនាគតប្រទេសជាតិ ដែលទឹកដីនឹងត្រូវរួមតូចទៅៗ និងបណ្ដារាស្រ្ដដែល និងត្រូវជួបប្រទះទុក្ខព្រួយ មហន្ដរាយ ព្រាត់ប្រាស់ក្រុមញាតិគ្រួសារ ក្ដៅក្រហាយ ស្លាប់មិនចេះចប់មិនចេះហើយ ព្រះកេតុមាលាក៏ធ្លាក់ខ្លួនមានជំងឺជាទំងន់។
ព្រះកេតុមាលាឬ ព្រះអារដ្ឋពលពាសា ព្រះអង្គមានព្រះជន្មវែងណាស់។ ព្រះអង្គសោយរាជសម្បត្ដិប្រទេសកម្ពុជាបាន ៣៩០ឆ្នាំ។ ព្រះអង្គបានចូលទិវង្គតនៅឆ្នាំមមី ក្នុងព្រះជន្ម ៤០៥វស្សា។
កំណត់សំគាល់
១ - ទស្សននយោបាយខ្មែរ សម័យមហានគរ ក្នុងការជ្រើសរើសព្រះមហាក្សត្រ មិនមែនប្រកាន់យកតែពូជពង្សស្ដេចនោះទេ។ បុព្វបុរសខ្មែរ ក៏មិនបានកំណត់ដែរថា ទាល់តែជាប់ឈាមជ័រខ្សែស្រលាយស្ដេចទើបមានសិទ្ធិឡើងសោយរាជសម្បត្ដិ។ បើយោលទៅតាមឯកសារប្រវត្ដិសាស្រ្ដខ្មែរយើងអាចកត់សំគាល់ឃើញថា ប្រជាពលរដ្ឋធម្មតាទោះបីជាកូនអ្នកក្រីក្រតោកយាក ឬ កូនអ្នកមាន ទោះបីជាកូនកសិករឬមានឋានៈដូចម្ដេចក៏ដោយ ដែលមានសមត្ថភាព មានបុណ្យបារមី មានចំណេះវិជ្ជាបំភ្លឺប្រជានុរាស្រ្ដតូចធំ អាចមានលទ្ធភាព មានសិទ្ធិសេរីភាពគ្រប់គ្រាន់ នឹងឡើងសោយរាជ្យ ដឹកនាំប្រទេសជាតិតាមសេចក្ដីត្រូវការ និង តាមឆន្ទៈរបស់រាស្រ្ដ។ អ្នកវង្ស និងនាងទាវ ដោយសារដៃទិព្វមានសមត្ថភាព មានឧត្តមគតិ ចិត្ដគំនិតល្អ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ត្រូវបានបន្ដារាស្រ្ដ និង អស់សព្វនាម៉ឺនមុខមន្រ្ដីទូទាំងនគរអញ្ជើញអោយឡើយសោយរាជសម្បត្ដិប្រទេសកម្ពុជា។ ឯដៃទិព្វរបស់អ្នកវង្ស និង នាងទាវ គឺបុព្វបុរសខ្មែរ ចង់សំដៅទៅលើសមត្ថភាព ទៅលើការព្យាយាមទៅលើសេចក្ដីអំណត់ចេះអត់ធន់ ដោយពឹងផ្អែតែលើកំលាំងខ្លួន យើងផ្ទាល់ មិនដេកចាំអ្នកជិតខាងឬបរទេសឬឥន្រ្ទព្រហ្មទេពតា ដើម្បីកសាងវាសនាអនាគតរបស់ខ្លួន ក្រុមគ្រួសារ និង ប្រទេសជាតិ។ ដៃនេះជាឧបករណ៍ដ៏ចំនាន ដែលអាចធ្វើអោយយើងមានទ្រព្យសម្បត្ដិច្រើនហូរហៀរ ដូចជាមាសប្រាក់ និងពេជសូរកាន មានកិត្ដិតយសមានកិត្យានុភាពជាដើម៘ ហើយចង់មានបានចង់ធ្វើអ្វីអោយបានសំរេចដូចក្ដីប្រាថ្នា គេត្រូវតែចេះប្រើដៃទាំងពីររបស់ខ្លួនឯងផ្ទាល់ ដោយរំពឹងលើខ្លួនឯងតែមួយគត់ប៉ុណ្ណោះ។
តាព្រហ្មឈ្មួញគោ ក៏មានប្រវត្ដិដូចគ្នានេះដែរ គាត់ជាកូនកសិករ នៅចុងកាត់មាត់ញកដាច់ស្រយាលឆ្ងាយអំពីមហានគរគាត់គ្មានជាប់ឈាមជ័រខ្សែស្រលាយព្រះញាតិវង្សស្ដេចទេ ហើយគាត់ក៏មិនដែលទាមទារតវាអះអាង ឬ ប្រឌិតថា គាត់ជាស្ដេចដែរ ដោយសារការតស៊ូខំប្រឹងប្រែងឧស្សាហ៍ព្យាយាមអំណត់ ចាប់ពីបាទដៃទទេ មានតែគោញីមួយនឹម ដែលឳពុកម្ដាយទុកអោយជាកេរ្ដិ៍ តាព្រហ្ម និងភរិយាកែសនី បានរកស៊ីមានបាន មានខ្ញុំកំដរ៥០០នាក់ មានទ្រព្យសម្បត្ដិច្រើនលើសលប់។ ដូច្នេះហើយបានជាកិត្ដិយស កត្ដិនាមសមត្ថភាព គាត់ល្បីល្បាញលាន់លឺសូរសុះសាយ គ្របដន្ដប់ពាសពេញនគរ។ ចំណែកឯស្នូរជើង និង ត្រដោកគោដែលព្រះឥន្រ្ទព្រះព្រហ្មទេពតាធ្វើអោយលាន់លឺរំពងខ្លាំងគគ្រឹកគគ្រេង សង្កត់មកលើមហានគរនោះ គ្មានអ្វីក្រៅពីកេរ្ដិ៍ឈ្មោះ សមត្ថភាពចំនេះវិជ្ជាតាព្រហ្ម និងភរិយានាងកែសនីនោះឡើយ។ គឺកេរ្ដិ៍ឈ្មោះ និងសមត្ថភាពនេះហើយដែលជំរុញអោយប្រជានុរាស្រ្ដខ្មែរជ្រើសរើសតាព្រហ្ម ជាព្រះមហាក្សត្រ។
២ - ដូចនេះ អ្នកគ្រប់គ្រងដឹកនាំប្រទេសជាតិ ត្រូវតែជាមនុស្សមានសមត្ថភាព មានការចេះដឹង ស្គាល់ខុសស្គាល់ត្រូវ ចេះការពារទឹកដីជាតិមាតុភូមិ មានចិត្ដសន្ដោសប្រោសប្រណី មានមនុស្សធម៌ ចេះស្រលាញ់ និង គោរពយុត្ដិធម៌ ចេះស្រលាញ់គោរពអាណិតអាសូរ និងជួយឧបត្ថម្ភផ្គត់ផ្គង់ទំនុកបំរុងថែរក្សាការពារប្រជាជនគ្រប់ជាន់ថ្នាក់ ដោយគ្មានរើសអើង ឬប្រកាន់ក្រុមបក្សពួក។ អ្នកគ្រប់គ្រងប្រទេសជាតិ សំខាន់ទៅទៀតនោះ មិនត្រូវភ្លេចខ្លួនឆ្គួតវង្វេងភ្លេចភ្លាំង ហោះហើរ ឈ្លក់ក្នុងជំនោរអំណាចនេះឡើយ។ ការដឹកនាំគ្រប់គ្រងនគរ មិនមែនស្ថិតនៅលើការដណ្ដើមក្ដាប់យកអំណាចនោះទេ គឺស្ថិតនៅលើការកសាង។
អ្នកដឹកនាំជាតិត្រូវតែមានសមត្ថភាព និង គុណសម្បត្ដិក្នុងការនាំមកនូវសេចក្ដីសុខក្សេមក្សាន្ដ ចំរើនលូតលាស់ដល់ ប្រទេសជាតិ ដូចអ្នកវង្សនាងទាវ តាព្រហ្មនាងកែសនី៘ ព្រះមហាក្សត្រ និងអ្នកដឹកនាំ ល្អឬអាក្រក់ គេអោយតំលៃ ទៅលើការកសាង ទៅលើអំពើធ្វើ។
៣ - អ្នកដឹកនាំនយោបាយខ្លះ មានជំនឿយល់ថា បើមានអំណាច នោះគឺខ្លួនខ្លាំងពូកែអស្ចារ្យធ្វើអ្វីតាមតែអំពើចិត្ដនឹកក៏បានដែរ។ ហើយក៏គ្មាននរណាម្នាក់ហ៊ានជំទាស់ប្រឆាំងទៀត។ ចំពោះគេ ច្បាប់ទំលាប់គេបត់បែនទៅតាមបបូរមាត់ និង អណ្ដាតរបស់គេ។ ត្រង់នេះគេហៅថា ឆ្គួតវង្វេងនិងបុណ្យសក្ដិ ដែលព្រះឥន្រ្ទាធិរាជ និង បុព្វបុរសខ្មែរយើងលោកភ័យខ្លាចជាងគេបំផុត ពីព្រោះស្ដេចឬ មនុស្សយើងម្នាក់ៗ កាលបើបានឡើងធ្វើជាស្ដេច ឬបានកាន់អំណាច បានធ្វើធំមានមុខដំនែងខ្ពង់ខ្ពស់ច្រើនតែឆ្គួតលីលា វង្វេងវង្វាន់ភ្លេចភ្លាំងបាត់អស់ស្មារតី លែងចេះថ្លឹងថ្លែងវិនិច្ឆ័យរកល្អអាក្រក់ ភ្លេចអស់សីលធម៌ ភ្លេចអស់បុណ្យបាប ភ្លេចអស់ទសពិធរាជធម៌ ភ្លេចអស់ជាតិភ្លេចអស់រាស្រ្ដ ភ្លេចអស់សាសនា។ ដូចព្រះកេតុមាលា ដែលយើងបានឃើញស្រាប់។
៤ - ដូច្នេះដើម្បីទប់ទល់ស្ដេច និង អ្នកកាន់អំណាច កុំអោយធ្លាក់ទៅក្នុងជ្រោះមហន្តរាយអបាយមុខពាលា អលីលធម៌ ផ្ដាច់ការដែលនាំអោយប្រទេសជាតិរងគ្រោះថ្នាក់ហិនហោចលិចលង់ គេត្រូវតែចេះរៀបចំច្បាប់ទំលាប់ក្រិត្យក្រម ធម្មវិន័យ និងស្ថាប័នរចនាសម្ព័ន្ធ ធ្វើជាមូលដ្ឋានគ្រិះរបស់ជាតិដូចដែលព្រះឥន្រ្ទាធិរាជ ព្រមទាំងបុព្វបុរសខ្មែរយើង លោកបានបង្ហាញបង្កើតទុកថ្វាយព្រះកេតុមាលា។ ស្ដេចឬអ្នកកាន់អំណាចត្រូវតែគោរព និងអនុវត្ដទៅតាមគន្លងច្បាប់ បទបញ្ញាតិ ទំនៀមទំលាប់ដែលមានកំណត់មកក្នុងសង្គមជាតិជាដាច់ខាត។ បើពុំនោះសោតទេ ស្ដេចឬអ្នកកាន់អំណាចនោះ និងត្រូវទទួលផលអាក្រក់គ្រោះថ្នាក់ផ្សេងៗ គ្រប់បែបយ៉ាង ដែលគេមិនអាចប៉ាន់ស្មានមុនជាមិនខាន។ ឯក្នុងប្រទេសជាតិវិញ ភាពក្ដៅក្រហាយ ចលាចល គ្មានសន្ដិសុខ សុខសប្បាយក្សេមក្សាន្ដ ក៏នឹងផ្ទុះកើតមានឡើងជាស្វ័យប្រវត្ដិជៀសមិនរួចដែរ។
៥ -ដើម្បីអោយស្គាល់បរិយាកាសពិតប្រាកដ ដែលកើតមានក្នុងសង្គមជាតិ គេត្រូវតែមើលសំអាងទៅលើប្រផ្នូលនៅ ភ្នំបាណន់ និងនៅតាមខេត្ដផ្សេងៗ ដែលរៀងរាល់ឆ្នាំ អ្នកថែរក្សា ឬ ចៅហ្វាយខេត្ដនិមួយៗ ត្រូវតែនាំយកមកធ្វើរបាយការណ៍ថ្វាយព្រះរាជា។ ចំណុចត្រង់នេះគេចង់បញ្ជាក់ថា ក្នុងកិច្ចការគ្រប់គ្រងប្រទេសជាតិ ស្ដេច ឬ អ្នកដឹកនាំទទួលខុសត្រូវនគរ ត្រូវតែចេះស្ទាបស្ទង់មើលមតិមហាជន អោយដឹងស្គាល់ យល់ស្ថានភាពពិតប្រាកដក្នុងនគរ។ បើពុំនោះសោ តទេគេមិនអាចគ្រប់គ្រង ដឹកនាំនគរបានឡើយ។
៦ - នៅក្នុងរឿងព្រេងនិទាន គឺជាការចំអករបស់បុព្វបុរសខ្មែរ ចំពោះជោគវាសនាបុរសប្ដីប្រពន្ធ អ្នកវង្ស និង នាងទាវ ពីរនាក់ប្ដីប្រពន្ធនេះ គ្មានបុណ្យបារមី ឬសមត្ថភាពអ្វីទាំងអស់។ គ្រាន់តែបានបរិភោគសាច់ទ្រូង និង សាច់ភ្លៅមាន់ខ្មៅ ភ្លាមកាលណា ដោយមិនបាច់ខំ ហើយមិនបានដឹងខ្លួនជាមុនផង គាត់ទាំងពីរនាក់ ក៏បានឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជាមួយរំពេចដែរ។ អ្នកនិពន្ធចង់ចង្អុល និយាយសំដៅទៅលើជំពូកមនុស្សមួយចំនួន ដែលគ្មានបានរៀនសូត្រគ្មាន សមត្ថភាព គ្មានឧត្តមគតិជាតិអ្វីទាំងអស់ ប្រព្រឹត្តិតែអំពើពាលាអបាយមុខព្រៃផ្សៃថោកទាប ហើយស្រាប់តែបានទទួលអំណាច បុណ្យសក្ដិ កិត្ដិយស មានទ្រព្យសម្បត្ដិលុយកាក់ ក្លាយទៅជាអ្នកស្នេហាជាតិ។
៧ - បញ្ហាមួយទៀត ដែលយើងត្រូវចាប់អារម្មណ៍ គឺនៅក្នុងប្រជុំរឿងព្រេងខ្មែរភាគទី៥ ព្រះពិស្ណុការ អ្នកសាងនគរវត្ដថ្វាយព្រះកេតុមាលាជាកូនចិនទៅវិញ គឺគេបានអួតសរសើរអំពីសមត្ថភាពចិន គេចាត់ទុកជាគុណបំណាច់របស់ចិន ឥរិយាបថ និង លក្ខណៈនេះយើងអាចចាត់ទុកជាចលនាប្រតិកិរិយា ដែលប្រើវិធីវាយបន្លំបំភាន់ស្មារតី បន្ទាបបន្ថោក បំបាត់អត្ដសញ្ញាណខ្មែរតាមរយៈអក្សរសាស្រ្ដ ចលនាអក្សរសាស្រ្ដរបៀបនេះ ក៏អាចអោយយើងដឹងយ៉ាងច្បាស់ ដែរអំពីបំណងគោលដៅរបស់បរទេសចំពោះប្រទេសខ្មែរ។
(1) នៅក្នុងសៀភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៥ ក្រោមចំនងជើង រឿងតាព្រហ្មនៅវត្ដនគរបាជ័យ នៅខេត្ដកំពុងចាម គេមាននិយាយចែងចងមកថា បុរសម្នាក់ឈ្មោះព្រហ្ម ជាកូនស្ដេចក្រាញ់ ក្រោយដែលបានបែកចេញអំពីឳពុកម្ដាយ ទៅរៀនសូត្រស្រុកចិន អស់រយពេល៣ឆ្នាំមក ហើយកាលបើបានវិលត្រលប់មកស្រុកកំណើតវិញ បានមក ស្រលាញ់រៀបការរួមរស់នៅជាមួយ និងម្ដាយបង្កើត។
(2) (១ ហត្ថមានប្រវែងប្រហែល ០,៥០ម)
(3) (១ព្យាម មានប្រវែងប្រហែលជា២ម៉ែត្រ)
(4) (នៅកំពុងសៀម ក្នុងខេត្ដកំពង់ចាម រូងភ្នំ ជាកន្លែងដែល តាព្រហ្មរក្សាទុកដាក់ស្នា មានឈ្មោះថាតុតាព្រហ្មជាប់រហូតរៀងមក)
(5) ថ្ងៃព្រះឥន្រ្ទអភិសេក ត្រុវបានគេចាត់ទុកជាឆ្នាំទី១ ក្នុងមហាសករាជ ប៉ុន្ដែចំនោទស្ថិតនៅត្រង់ឯកសារផ្សេងៗ មិនបានចុះសំរុងគ្នា ក្នុងការកំណត់ថ្ងៃអភិសេក។ បើតាមអ្នក ស្រាវជ្រាវបរទេស ដូចជាលោក F.Gfaraut មហាសក រាជចាប់ផ្ដើមនៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំថោះ ព.ស៦២៣ ត្រូវជាថ្ងៃ ១៧មិនា គ.ស ៧៩។
(6) ក្នុងចំណោមកូន ទាំងប៉ុន្មានរបស់ព្រះកេតុមាលា មានក្សត្រមួយព្រះអង្គព្រះនាមអង្គកែវដែរ។

Post a Comment