អាកាសធាតុក្ដៅខ្លាំងក្រសួងឱ្យសិស្សរៀនពេលព្រឹកចេញម៉ោង១០កន្លះ ថ្ងៃចូលម៉ោង១កន្លះ
ក្នុងរដូវកាលដែលអាកាសធាតុក្ដៅហួតហែងខ្លាំងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើទៅគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ឱ្យបង្រួមម៉ោងសិក្សាចំនួនកន្លះម៉ោង គឺពេលព្រឹកចូលរៀនម៉ោង ៧ ចេញម៉ោង១០កន្លះ ដែលជាធម្មតាចេញម៉ោង១១ រីឯពេលរសៀល ធ្លាប់ចូលរៀនម៉ោង១ ត្រូវពន្យារដល់ម៉ោង១កន្លះ និងចេញម៉ោង៥។
តាមការពន្យល់របស់ក្រសួងអប់រំ ក្នុងរដូវប្រាំងឆ្នាំនេះ អាកាសធាតុក្ដៅខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សា ពិសេសចន្លោះពីម៉ោង១០ព្រឹក ដល់ម៉ោង ២រសៀល។ ដូច្នេះដើម្បីបង្ការទប់ស្កាត់រាល់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្រ និងការបំពេញការងាររបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចជាកុមារតូចៗ ក្រសួងស្នើឱ្យគ្រប់គ្រឹះស្ថានទាំងអស់បង្រៀនពេលព្រឹកចេញម៉ោង ១០កន្លះ និងពេលរសៀលចូលម៉ោង១កន្លះ។ យ៉ាងណា ការអនុវត្តតាមគោលការណ៍ធម្មតាឡើងវិញ នៅពេលផុតរដូវក្ដៅ។ នេះបើយោងតាមលិខិតរបស់ក្រសួងដែលចេញផ្សាយនៅថ្ងៃទី ២៥ មេសា៕

Post a Comment