ទាញយកកម្មវិធី Open Office 3.3 សូមចុចតាមតំណភ្ជាប់ខាងក្រោម

ការប្រើប្រាស់កុំព្យូទ័រនៅសម័យទំនើបនេះ មានការជឿនលឿនជាខ្លាំង ទោះបីនៅតាមតំបន់ដាច់ស្រយាល។ កុំព្យូទ័រភាគច្រើនបានប្រើប្រាស់កម្មវិធី Office របស់ក្រុមហ៊ុន Microsoft ដែលខ្លះក៏មាន Licence ហើយខ្លះទៀតក៏គ្មាន ដែលទាមទារឲ្យអ្នកប្រើប្រាស់ត្រូវ Hack ស្ទើរតែគ្រប់ពេលដើម្បីឲ្យកម្មវិធីបានដំណើរការ។
ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីកម្មវិធី​ Office របស់ខ្មែរយើង ហើយមិនទាមទារ Licence ទេ ។
កម្មវិធី Open Office 3.3 ជាកម្មវិធីការិយាល័យសម្រាប់កុំព្យូទ័រ ដែលរួមមាន OpenOffice.org Writer, OpenOffice.org Cal, ... សម្រាប់លោកអ្នកប្រើប្រាស់ ក្នុងការងាររដ្ឋបាល ការងារនព្វន្ត  ដើម្បីជួយសម្រួលដល់ការងារនៅក្នុងការិយាល័យ ឬកន្លែងធ្វើការងារដែលប្រើប្រាស់កុំព្យូទ័រ ។

កម្មវិធីនេះ មិនគិតតម្លៃទាញយក ឬតម្លៃ Licence ទេ។ កម្មវិធី Open Office មានលក្ខណៈពិសេសដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យដំណើរការ នៅក្នុងការធ្វើឯកសារនានា ជាផ្លូវការ ។ ចំណុចពិសេសមួយទៀត គឺអ្នកមិនចេះភាសាបរទេសក៏អាចប្រើប្រាស់បានដែរ ព្រោះទ្រង់ទ្រាយ និងពាក្យបញ្ជានៃកម្មវិធីគឺប្រើប្រាស់ភាសាខ្មែរ។

ទាញយកសុហ្វកម្មវិធី Open Office 3.3 សូមចុចទីនេះ ឬចុចលើរូបខាងក្រោម



No comments