បាឋកថា កំណែទម្រង់កម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន
បាឋកថា កំណែទម្រង់កម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន
បាឋកថាស្ដីពី "កំណែទម្រង់កម្មវិធីសិក្សា
និងវិធីសាស្រ្តបង្រៀន"
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា
បានរៀបចំបាឋកថាស្ដីពី "កំណែទម្រង់កម្មវិធីសិក្សា
និងវិធីសាស្ត្របង្រៀន" ក្នុងគោលបំណង៣៖
១. លើកកម្ពស់ការយល់ដឹងពីកំណែទម្រង់កម្មវិធីសិក្សាថ្មី និងវិធីសាស្ត្របង្រៀនថ្មី
២. បញ្ជ្រាបកម្មវិធីសិក្សាថ្មីនេះ ដល់សាលាគរុកោសល្យ និងវិទ្យាស្ថានជាតិអប់រំ
៣. ដើម្បីលើកកម្ពស់វប្បធម៌ការសិក្សារបស់សិស្សគ្រប់កម្រិតស្ដីពីការអប់រំបែបឌីជីថលសតវត្សរ៍ទី២១។

បទបាឋកថានេះ
ត្រូវបានឧទ្ទេសដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ព្រមទាំងមានការចោទសំណួរចម្លើយផ្សេងៗជុំវិញប្រធានបទខាងលើផងដែរ។
កម្មវិធីនេះមានការចូលរួមពីសំណាក់បុគ្គលិកអប់រំ គរុនិស្សិត គរុសិស្ស
ចំនួនប្រមាណជាង ១០០០នាក់
ដែលត្រៀមខ្លួនធ្វើជាគ្រូបង្រៀនក្នុងពេលឆាប់ៗខាងមុខ។
មូលហេតុនៃការកែលម្អកម្មវិធីសិក្សា
ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងនិស្សិតនៅកម្ពុជា
ដែលត្រូវការប្រណាំងប្រជែងជាមួយបណ្ដាផ្សេងៗក្នុងតំបន់។
ឆ្លៀតក្នុងឱកាសនោះ
ឯកឧត្ដមក៏បានអំពាវនាវគ្រឹះស្ថានសិក្សាទាំងអស់
ត្រូវមានការផ្សព្វផ្សាយដល់បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់
និងសិស្សានុសិស្សទាំងអស់ត្រូវមានការត្រៀមខ្លួន ការពារចំពោះមេរោគថ្មី
ព្រមទាំងស្នើនាយកដ្ឋានឧត្ដមសិក្សា រៀបចំជាសេចក្ដីប្រកាសព័ត៌មាន
ស្នើសុំគ្រប់គ្រឹះស្ថានសិក្សាត្រៀមខ្លួន និងអប់រំ
ដល់សិស្សានុសិស្សការពារពីជំងឺឆ្លងដែលកំពុងមានការឆ្លងរីករាយដាលនៅលើបណ្ដាប្រទេសមួយចំនួន
ក្នុងនោះរួមទាំងប្រទេសថៃ ដែលជាប្រទេសជិតខាងយើងផងដែរ៕
ទាញយកឯកសារ សូមចុចទីនេះ
Post a Comment