គោរពទង់ជាតិ និងការផ្សព្វផ្សាយជម្ងឺឆ្ល ងណែនាំឲ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ពាក់ម៉ាស់ការពារឲ្យបានគ្រប់ៗគ្នា

វីរុស ផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា​ បាន​និង​កំពុង​ឆ្លង​ទៅកាន់មនុស្ស​ជាច្រើន​ពាន់​នាក់នៅតាម​បណ្តារ​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ដែល ​វីរុស​ថ្មី​មួយ​នេះ​ បា​ន​និង​កំពុង​តែបង្ក​ ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​។ វូហាន គឺជាទីក្រុងធំមួយក្នុងខេត្ត ហ៊ូប៉ី ដែលមានប្រជាជនសរុបជាង ១០លាននាក់ឯណោះ ហើយអាជ្ញាធរបានចេញបម្រាមបិទទីក្រុង និងខេត្តនេះទាំងមូលហើយ ដោយមិនអាចមានការធ្វើដំណើរចេញចូលដោយសេរីទៀតឡើយ។

   
 សូមជម្រាបថា​ គិត​មកដល់ព្រឹកថ្ងៃច័ន្ទ​ ទី​២៧​ ខែមករា​ ឆ្នាំ២០២០នេះ មានមនុស្សចំនួន​ ៨០នាក់ហើយ​ ដែលបាន ​ស្លាប់បាត់បង់​ជីវិត​ និងចំនួន​អ្នក​ឆ្លង​ទូទាំង​ពិភពលោកមាន​ចំនួន​ ២៧៦១ ករណី​​ ដែលរួមមានប្រទេស​ដូច​ជា​៖​ ចិន​ ហុងកុង​ ថៃ​ បារាំង​ ម៉ាឡេស៊ី​ សឹង្ហបុរី​ តៃវ៉ាន់​ ម៉ាកាវ​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ សហរដ្ឋអាមេរិក​ វៀតណាម​ អូស្ត្រាលី​ ណេប៉ាល់​ កាណាដា។

 
ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជា បានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្គែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសដែលកំពុងមានមេរោគ កូរ៉ូណា ឆ្លង ។

ចំពោះ​អាការៈនៃ​រោគសញ្ញា​នេះគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។ មកទល់ពេលនេះ វីរុស​កូរ៉ូណា មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។
 
ទន្ទឹម​នឹង​នេះ​ដែរ​ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ យើង​សង្កេត​ឃើញ​ថា​ នៅតាមសាលារៀន​មួយ​ចំនួន​ ក្នុង​ប្រទេស​កម្ពុជា​ បាននិងកំពុង​ត្រៀម​ខ្លួន​ការពារ​ដោយបាននាំ​គ្នា​ពាក់​ម៉ាស​ដើម្បី​បញ្ចៀស​នូវ​ជំងឺ​ឆ្លង​ដ៏កាចសាហាវនេះ​ វីរុស ផ្លូវដង្ហើមថ្មី កូរ៉ូណា។ ក្នុងនោះដែរ បើយោងតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ Ratanak Pisith Pisith បានសរសេរប្រាប់ឱ្យដឹងថា៖”គោរពទង់ជាតិថ្ងៃច័ន្ទ និងការផ្សព្វផ្សាយជម្ងឺឆ្ល ងណែនាំឲ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សពាក់ម៉ាស់ការរពាឲ្យបានគ្រប់ៗគ្នា27/01/2020”

No comments