ទាញយកឯកសារការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ឯកសារប្រតិបត្តិ ស្វ័យវាយតម្លៃសាលារៀនសម្រាប់បឋមសិក្សា សូមចុចលើរូបខាងក្រោម
ដូច្នេះឯកសារស្វ័យវាយតម្លៃសាលារៀន មិនមែនស្វែងរកការខ្វះខាត និងកំហុសរបស់អ្នកអនុវត្ត ដើម្បីធ្វើការស្ដីបន្ទោសនោះទេ តែវាជារបៀបជួយតាមបែបវិជ្ជាជីវៈរបស់អ្នកគ្រប់គ្រងនៅមូលដ្ឋាន នូវកម្រិតចំណេះដឹងក្នុងការធ្វើការងារ និងការលំបាករបស់អ្នកអនុវត្តក្នុងពេលបំពេញភារកិច្ចប្រចាំថ្ងៃដោយសារកត្តាផ្សេងៗ ។
ឯកសារនេះ ជាមធ្យោបាយដ៏សំខាន់បំផុតជួយដល់ថ្នាក់ដឹកនាំសាលារៀន ក្នុងការធ្វើផែនការអភិវឌ្ឍសាលារៀន ដើម្បីធានាបាននូវការឆ្លើយតបទាន់ពេលពីតម្រូវការ បញ្ហារបស់នាយកសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គណៈកម្មការសាលារៀន និងសហគមន៍ ជាពិសេសបានចូលរួមចំណែកយ៉ាងខ្លាំងនៃសកម្មភាពភាពរៀន និងបង្រៀននៅតាមថ្នាក់ និងសាលារៀន ។ ម្យ៉ាងវិញទៀត វាក៏បានបង្ហាញពីកម្រិតអភិវឌ្ឍន៍សាលារៀនតាមផ្នែកនីមួយៗ នៃឧបករណ៍ផលជះកម្មវិធីសាលាកុមារមេត្រី និងជាមធ្យោបាយក្នុងការពន្លឿនដើម្បីសម្រេចគោលដៅនៃការអប់រំជាតិ ។
Post a Comment